Register Already an agent ? Login

ក្រុមហ៊ុនធំមួយទទួលបានការអនុម័តពី CDC ទុនវិនិយោគជិត ៣០០លានដុល្លារ ធ្វើរោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទ នៅខេត្តកំពត

ភ្នំពេញ៖ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដល់ក្រុម General Intelligence (Cambodia) Co., Ltd. ដែលបានស្នើសុំវិនិយោគលើគម្រោង បង្កើតរោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទុនវិនិយោគប្រមាណ ២៩៧លានដុល្លារ និងបង្កើតការងារបានចំនួនប្រមាណ ១,៦០០កន្លែង។

ក្រៅពីគម្រោងខាងលើ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដល់ ក្រុមហ៊ុន SING HE YI AGRICULTURE CO., LTD ដែលបានស្នើសុំវិនិយោគលើគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃវេចខ្ចប់កសិផល (ផ្លែចេក...) និងកសិដ្ឋានដំណាំចេក។

ក្រុមហ៊ុននេះ មានតាំងវិនិយោគស្ថិតនៅភូមិត្រណាយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី មានទុនវិនិយោគចំនួន ៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៥២កន្លែង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)