Register Already an agent ? Login

អភិបាលខេត្តកោះកុង ដកហូតដី ១០២ហិកតា នៅក្នុងស្រុកមណ្ឌលសីមា ទុកជាសម្បត្តិឯកជនរបស់រដ្ឋ

កោះកុង៖ អភិបាលខេត្តកោះកុង លោក ស្រី មិថុនា ភូថង បានចេញសេចក្តីសម្រេចចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ដកហូតផ្ទៃដី ១០២ហិកតា ស្ថិតនៅភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ទុកជាសម្បត្តិឯកជនរបស់រដ្ឋកាន់កាប់ដោយរដ្ឋបាលខេត្តកោះកុង។

នៅក្នុងសេចក្ដីសម្រេចលេខ ០០៥/២២ ស.ស.រ ដែលចុះហត្ថលេខាដោយ លោក ស្រី មិថុនា ភូថង បានបញ្ជាក់ថា ទុកជាមោឃៈ នូវរាល់បណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី បណ្ណសម្គាល់សិទ្ធិកាន់កាប់ អចលនទ្រព្យ និងឯកសារផ្សេងៗទៀតដែលបញ្ជាក់ពីសិទ្ធិកាន់កាប់ដីមិនស្របច្បាប់ នៃដីក្នុងទីតាំងដីទំហំ ១០២ហិកតា ស្ថិតនៅភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមាន និយាមកាដូចខាងក្រោម៖

X. 287341 Y. 1278933; X. 287172 Y. 1278800; X. 287106 Y. 1278637; X. 287001 Y. 1278312; X. 287039 Y. 1278200; X. 286955 Y. 1278127; X. 286734 Y. 1278228; X. 286703 Y. 1278371; X. 286576 Y. 1278486; X. 286560 Y. 1278581; X. 286722 Y. 1278597; X. 286829 Y.1278749; X. 286683 Y. 1276926; X. 286459 Y. 1278960; X. 286366 Y. 1279166 X. 286326 Y. 1279384; X. 286415 Y. 1279607; X. 286836 Y.1279774 X. 287087 Y. 1279385

បើតាមសេចក្ដីសម្រចដដែលនេះ បានបញ្ជាក់ទៀតថា ផ្ទៃដីទំហំ ១០២ហិកតា ខាង​លើ​នេះ​នឹង​ស្ថិត​ក្រោម​អភិបាលកិច្ច​របស់​រដ្ឋបាលស្រុកមណ្ឌលសីមា រដ្ឋបាលឃុំទួលគគីរ ជាមួយមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ក្នុង​ការ​ថែរក្សា ការពារទីតាំងដីនេះឱ្យបានគង់វង្ស៕

ដោយ៖ មឿន ឌីណា (Moeun Dyna)