Register Already an agent ? Login

CDC បានអនុញ្ញាតឱ្យក្រុមហ៊ុនពីរ បង្កើតរោងចក្រផលិតម្សៅស៊ីលីកា ដេរសម្លៀកបំពាក់ ទុនសរុបជាង ២២លានដុល្លារ នៅខេត្តព្រះសីហនុ និងតាកែវ

ភ្នំពេញ៖ ក្រុមហ៊ុនចំនួនពីរ បានទទួលការចុះបញ្ជីជាស្ថាពរពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងបង្កើតរោងចក្រផលិតម្សៅស៊ីលីកា និងរោងចក្រកាត់ដេរសម្លៀកបំពាក់ ទុនវិនិយោគសរុបជាង ២២លានដុល្លារ ផ្ដល់ការងារ ៧៥៥កន្លែង។ បើតាមការប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ក្រុមហ៊ុនទាំងពីរដែលទទួលបានការចុះបញ្ជីជាស្ថាពរពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួមមាន៖

១-ក្រុមហ៊ុន YH FINE MATERIALS CO., LTD គម្រោងបង្កើតរោងចក្រផលិតម្សៅស៊ីលីកា (Micro Silica & Silica Powder) ដែលមានទីតាំង ស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ១៨.៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២០៨កន្លែង។

២-ក្រុមហ៊ុន MASTERY (MFG) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំង ស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានទុនវិនិយោគចំនួន ៣.៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥៤៧កន្លែង៕

ដោយ៖ មឿន​ ឌីណា (Moeun Dyna)