Register Already an agent ? Login

សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២២ មានកំណើន ៤.៥% ដោយផ្អែកលើវិស័យឧស្សាហកម្ម និងកសិកម្ម

ភ្នំពេញ៖ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងឆ្នាំ២០២២ កើនឡើងចំនួន ៤.៥% ដោយពឹងផ្អែកលើវិស័យសំខាន់ៗរួមមាន៖ ឧស្សាហកម្មកាត់ដេរ ទំនិញក្នុង​ផ្នែក​ធ្វើដំណើរ ​ស្បែកជើង និង​ឧស្សាហកម្មផលិតកង់ រួមទាំងវិស័យ​កសិកម្មផងដែរ ដែល​បន្ត​ដើរតួយ៉ាងសំខាន់ក្នុងការទ្រទ្រង់ដល់យន្តការ​ស្តារសេដ្ឋកិច្ច​ឱ្យងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩។ បើតាមរបាយការណ៍របស់ ធនាគារពិពភលោក។

បើតាមរបាយការណ៍របស់ធនាគារពិភពលោក បានព្យាករណ៍ឡើង​ដោយ​ផ្អែក​ទៅ​លើ​សញ្ញា​ល្អ​នៃ​ការ​នាំចេញ​ទំនិញ​ក្នុង​វិស័យ​កាត់ដេរ ​ វិស័យ​កសិកម្ម​ ទោះបី​ជាបញ្ហា​កូវីដ-១៩ ​នៅមិន​ទាន់ស្ងប់ស្ងាត់​យ៉ាងណាក្តី។

បើតាមរបាយការណ៍ដដែល វិស័យឧស្សាហកម្មកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើងរបស់កម្ពុជា ក្នុងរយៈពេល ៩ខែឆ្នាំ២០២១ បាននាំចេញទៅកាន់ទីផ្សារអន្តរជាតិក្នុង​តម្លៃ ៥.៨ពាន់លានដុល្លារ កើនឡើង ១២% នៃទំនិញសរុប ១៥.២% បើធៀបទៅនឹងរយៈដូចគ្នាកាលពីឆ្នាំមុន។

ជាមួយគ្នានេះ ឧស្សាហកម្មផលិតកង់ ការ​នាំ​ចេញពី​កម្ពុជា​កើនឡើងចំនួន ២៤.១% ដោយគិតជាទឹកប្រាក់ប្រមាណ ៤.៧រយលានដុល្លារ និងវិស័យកសិកម្មដូចជា ស្រូវ អង្ករ ទទួលបានប្រាក់ចំណូល ២៨៥លានដុល្លារ ខណៈ​ការ​នាំ​ចេញ​កៅស៊ូ សម្រេច​បាន​ប្រមាណ ២៦៦លានដុល្លារ។ បើតាមរបាយការណ៍របស់ធនាគារដដែល។

កំណើនសេដ្ឋកិច្ច ៤.៥% ក្នុងឆ្នាំ២០២២ ក៏អាចនឹងជួបហានិភ័យទៅវិញផងដែរ ប្រសិនបើស្ថានភាពជំងឺកូវីដ-១៩ នៅតែ​បន្តរីកសាយភាយម្តងទៀត។ បើតាមការបញ្ជាក់របស់ របស់ធនាគារពិភពលោក បានបន្តថា ដើម្បីធ្វើ​ឱ្យ​សេដ្ឋកិច្ចមានកម្លាំង​ស្ទុះងើបឡើងវិញបាន កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើកំណែទម្រង់នូវផ្នែកសំខាន់​ៗមួយចំនួន ក្នុងនោះ​រួមមាន៖ ការដាក់​ចេញនូវ​​វិធាន​និង​បទប្បញ្ញត្តិ​ច្បាស់​លាស់ ​ស្តីពី​ការរៀន​រស់​ជាមួយ​កូវីដ-១៩ ស្រប​តាមគន្លងប្រក្រតីភាពថ្មី វិធានការផ្នែក​​បទប្បញ្ញត្តិ​និង​ផ្នែក​សារពើ​ពន្ធ​ ដែល​ជួយ​ដល់​ការ​រស់​រាន​ឡើង​វិញ​របស់​វិស័យ​ទេសចរណ៍ និង​ការ​ដាក់​ចេញ​ជា​បន្ទាន់នូវ​បទ​ប្បញ្ញត្តិ​នានា​សម្រាប់​អនុវត្ត​ច្បាប់​និយោគថ្មីជាដើម។

ការប្រឈមនឹងការកើនឡើងវិញនូវករណីឆ្លងជំងឺកូវីដ-១៩ អាចនឹងធ្វើឱ្យការស្តារសេដ្ឋកិច្ចរបស់កម្ពុជាមានភាពយឺតយ៉ាវ ជាពិសេសវិស័យសេវាកម្ម សំណង់ និងអចលនទ្រព្យ ក្រោយពីនៅឆ្នាំ២០២១ ត្រូវបានកែសម្រួលពី ៤ភាគរយ មកនៅត្រឹមជាង ២ភាគរយវិញ បន្ទាប់ពីវិស័យទេសចរណ៍ និងការធ្វើដំណើរ ដែលត្រូវបានព្យាករណ៍ថា បានផ្តល់ការងារប្រហែល២លានកន្លែង និងបានរួមចំណែកមួយភាគបួន នៃផលិតផលសរុបក្នុងស្រុក ក្នុងអំឡុងមុនពេលជំងឺរាតត្បាត ត្រូវបានបាត់បង់ស្ទើរតែទាំងស្រុង។ បើតាមការបន្តទៀតរបស់ធនាគារពិភពលោក។

បើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីធ្លាប់បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងស្ថិតក្នុងរង្វង់ ៥.៥ភាគរយក្នុងឆ្នាំ២០២២ នេះដោយសារការងើបឡើងវិញ នៃសេដ្ឋកិច្ចប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលជួយជំរុញតម្រូវការសម្រាប់ការនាំចេញរបស់ប្រទេសកម្ពុជា។

របាយការណ៍ធនាគារពិភពលោកដដែលបាន បានលើកឡើងថា សេដ្ឋកិច្ចប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍ ដូចជា កម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន និងថៃ មិនត្រូវបានរំពឹងថានឹងងើបឡើងវិញដល់កម្រិតមុនមានការរីករាលដាលនៃជំងឺកូវីដ-១៩ រហូតដល់ឆ្នាំ២០២២នេះ។ វត្តមានរបស់វីរុសបំលែង Omicron អាចរំខានដល់ការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ និងការធ្វើដំណើរ។

ថ្មីៗកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងពីការព្យាករណ៍ថា នៅឆ្នាំ២០២២ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា អាចហក់ឡើងលើស ៥ភាគរយ ក្រោយកម្ពុជាបើកប្រទេសឡើងវិញ។ សម្តេច មានសុទិដ្ឋិនិយមជាមួយនឹងកំណើនសេដ្ឋកិច្ចបែបនេះ ដោយសារកំណើន នៃការនាំចេញរបស់វិស័យកសិកម្ម និងវិស័យឧស្សាហកម្មមានភាពល្អប្រសើរ ព្រមជាមួយនឹងការមកដល់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន និងកិច្ចព្រមព្រៀង RCEP ដែល បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដែលធ្វើឱ្យកម្ពុជាមានលទ្ធភាព ក្នុងការពង្រឹងនូវវិស័យកសិកម្ម និងការនាំចេញផលិតផលកសិកម្ម ទៅក្រៅប្រទេស ជាពិសេសចិន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

RELATED ARTICLES

ក្រសួងកសិកម្ម នឹងរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ រយៈពេល ៣ថ្ងៃ ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញបច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យកសិស្បៀងអាហារនៅកម្ពុជា
Thu, 01 Oct 2026
សម្រាប់ឆ្នាំ២០២៧ ខាងមុខនេះ ប្រាក់ឈ្នួលគោល និងប្រាក់អត្ថប្រយោជន៍ ដែលបងប្អូនកម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ ទទួលបានក្នុងចន្លោះពីចំនួន ២៣១,៥ដុល្លារ ដល់ ២៤២,៥ដុល្លារក្នុងមួយខែ
Thu, 01 Oct 2026
ទីផ្សារមូលបត្រកម្ពុជា រំពឹងប្រមូលមូលធនបាន ១ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៦ ខណៈទំហំជួញដូរប្រចាំថ្ងៃកើនដល់ជិត ២លានដុល្លារ លើសការរំពឹងទុក
Thu, 01 Oct 2026