Register Already an agent ? Login

ដើមខែនេះ CDC បានអនុញ្ញាតឱ្យក្រុមហ៊ុន៧ បង្កើតរោងចក្រកាត់ដេរ នៅភ្នំពេញ កណ្ដាល និងកំពង់ស្ពឺ ទុនវិនិយោគសរុប ៤៧លានដុល្លារ

ភ្នំពេញ៖ ក្រុមហ៊ុនចំនួន ៧ ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាងស្ថិតនៅ រាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ ទុនវិនិយោគសរុបប្រមាណ ៤៧.១លានដុល្លារ ហើយផ្ដល់ការងារប្រមាណ ១០,៨៥៩កន្លែង។

ក្រុមហ៊ុនទាំង​ ៧ ដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួមមាន៖

១-ក្រុមហ៊ុន COMO APPAREL CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១៤.៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២,៩៤៧កន្លែង។

២-ក្រុមហ៊ុន LEONA (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងវ៉ាលិស ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥.៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៥៣០កន្លែង។

៣-ក្រុមហ៊ុន SINCERE SEASON (CAMBODIA) GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបឹងក្អែក ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥,៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៧២០កន្លែង។

៤-ក្រុមហ៊ុន POWERFUL RICHES GARMENT (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរ សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិផ្សារដែកលើ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៧៤៣កន្លែង។

៥-ក្រុមហ៊ុន GREEN BAG (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូប និងថង់យួរគ្រ់ប្រភេទដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរបងច្រុះ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគចំនួន ៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៥៤៤កន្លែង។

៦-ក្រុមហ៊ុន GLOBAL SUPPLY REDWOOD CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៧៥៨កន្លែង។

៧-ក្រុមហ៊ុន INKYUNG WONDANG APPAREL CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ សង្កាត់គោគឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៦១៧កន្លែង។

ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន ២ ដូចខាងក្រោម៖

១- ក្រុមហ៊ុន Cambodian Shenghong Packaging Co., Ltd. គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងផលិតផលប្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ៦៨ម៉ឺនដុល្លារ និងអាចបង្កើតការងារបានចំនួន ១៣០កន្លែង។

២-ក្រុមហ៊ុន Best-Run Technology (Cambodia) Co., Ltd. គម្រោងបង្កើតរោងចក្រផលិតសម្ភារៈសត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ៥០ម៉ឺនដុល្លារ និងអាចបង្កើតការងារបានចំនួន ៦០កន្លែង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)