Register Already an agent ? Login

តម្លៃផលិតផលកសិកម្ម និងតម្លៃនៃការនាំចេញផលិតផលកសិកម្មកម្ពុជា សរុបសម្រាប់ឆ្នាំ២០២១ មានប្រមាណ ២៣,១០១,៨៤៤,៩៣៩ដុល្លារ

ភ្នំពេញ៖ យោងតាមរបាយការណ៍ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានពីអង្គភាពទាំង៥ នៅថ្ងៃទី៥ខែ មករាឆ្នាំ២០២២នេះ បានឱ្យដឹងថា តម្លៃផលិតផលកសិកម្មសរុប និងការនាំចេញផលិតផលកសិកម្មសម្រាប់ឆ្នាំ២០២១ មានការកើនឡើងល្អប្រសើរ មានប្រមាណ ២៣,១០១,៨៤៤,៩៣៩ដុល្លារ។ បើតាមទំព័រហ្វេសប៊ុក លោក វេង​សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បើតាមរបាយការណ៍ដែល លោក វេង​ សាខុន ទទួលបានខាងលើឱ្យដឹងថា តម្លៃផលិតផលកសិកម្មសរុប សម្រាប់ឆ្នាំ ២០២១ មានទំហំ ១៨,០៦៣,១៣៥,១៧៩ដុល្លារ មានកំណើន ៤៣.៣៩% ធៀបទៅនឹងតម្លៃផលិតផលកសិកម្មសរុប ក្នុងឆ្នាំ២០២០។

តម្លៃផលិតផលកសិកម្មទាំងងនោះមានដូចជា ១.ផ្នែកដំណាំ ១០,៥៦៧,០០០,០០០ដុល្លារ, ២.ផ្នែកផលិតកម្មសត្វ ៥,១០០,០០០,០០០ដុល្លារ, ៣.ផ្នែកផលិតផលជលផល ១,៧១២,៨០០,០០០ដុល្លារ, ៤.ផ្នែកព្រៃឈើ ៧៨,៦៣៦,៩៦៣ដុល្លារ, ៥.ផ្នែកកៅស៊ូ ៦០៤,៦៩៨,២១៦ដុល្លារ។

តម្លៃនៃការនាំចេញផលិតផលកសិកម្មសរុប សម្រាប់ឆ្នាំ២០២១ មានទំហំ ៥,០៣៨,៧០៩,៧៦០លានដុល្លារ មានកំណើន ២៤.៧៨% ធៀបទៅនឹងការនាំផលិតផលកសិកម្ម ឆ្នាំ២០២០។

ការនាំចេញផលិតផលរួមមាន៖ ១.ផ្នែកដំណាំ ៤,៣២៣,៧១៩,៣០០ដុល្លារ, ២.ផ្នែកផលិតកម្មសត្វ ៤៥,៧៩០,៨១០ដុល្លារ, ៣.ផ្នែកផលិតផលជលផល ៤,០៩៩,៥៣០ដុល្លារ, ៤.ផ្នែកព្រៃឈើ ៦០,៤០១,៩០៤ដុល្លារ, ៥.ផ្នែកកៅស៊ូ ៦០៤,៦៩៨,២១៦ដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)