Register Already an agent ? Login

រយៈពេល១ឆ្នាំ កម្ពុជា បាននាំចេញកសិផលទៅ ៦៨ប្រទេស ទទួលបានចំណូលជិត ៥ពាន់លានដុល្លារ

តួលេខការបូកសរុបជាបឋម រួមមាន៖ ចំណូល ការនាំចេញអង្ករមានចំនួន ៥២៧,៥៩៣,៩៩៥ដុល្លារ, ការនាំចេញស្រូវមានចំនួន ៦៣១,៤០៧,៨២២ដុល្លារ,ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន  ៣,១៦៤,៧១៧,៤៨៣ដុល្លារ, ការនាំចេញកៅស៊ូធម្មជាតិមានចំនួន ៦០៣,១៩៣,២០២ដុល្លារ, ការនាំចេញឈើកៅស៊ូមានចំនួន ១,៥០៥,០១៤,ដុល្លារ, ការនាំចេញឈើអារនិងសត្វស្វា ៣៥,៣៣៥,៦៦៧ដុល្លារ, ការនាំចេញត្រីគ្រប់ប្រភេទ ៤,០៩៩,៥៣០ដុល្លារ។

បើតាមរបាយការណ៍របស់ លោក វេង សាខុន បានបន្តឱ្យដឹងថា យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប ៧,៩៨៤,២៥១.៨៣ តោន ទៅកាន់ទិសដៅ ៦៨ប្រទេស គឺមានការកើនឡើងចំនួន ៣,១១០,៧៩០.៧៣តោនស្មើនឹង ៦៣.៨៣% បើធៀប នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៤,៨៧៣,៤៦១.១០តោន។

កសិផលសំខាន់ៗ ដែលបាន នាំចេញមានដូចខាងក្រោម៖

១-ការនាំចេញអង្ករ មានចំនួន ៦១៧,០៦៩តោន មានការថយចុះចំនួន ៧៣,៧៦០តោន (-១០,៦៨%) បើធៀបនឹងបរិមាណនាំចេញក្នុងឆ្នាំ២០២០ ដែលមានចំនួន ៦៩០,៨២៩តោន។ ក្នុងនោះ ការនាំចេញអង្ករក្នុងខែធ្នូ ឆ្នាំ២០២១ មានចំនួន ៨៤,៨៩០តោន មានការថយចុះចំនួន ៤,៨៩៤តោន (-៥,៤៥%) បើធៀបនឹងខែធ្នូ ឆ្នាំ២០២០ ដែលមានចំនួន ៨៩ ៧៨៤តោន។

អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤៥៧,៤១៥តោន ស្មើនឹង ៧៤.១៣% អង្ករសគ្រប់ប្រភេទមានចំនួន ១៤៩,០៨០តោន ស្មើនឹង ២៤,១៦% និងអង្ករចំហុយមានចំនួន ១០,៥៧៤តោន ស្មើនឹង ១.៧១%។

បរិមាណអង្ករ បាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២២ប្រទេស មានបរិមាណសរុបចំនួន ១៥៥,៧៧៣តោន (ថយចុះចំនួន ៤៨,០១៨តោន ស្មើនឹង -២៣.៥៦%) ទិសដៅប្រទេសចិនមានបរិមាណសរុប ចំនួន ៣០៩,៧០៩តោន (កើនឡើងចំនួន ២០,២៧០តោន ស្មើនឹង ៧%) ទិសដៅអាស៊ានចំនួន ៧ប្រទេស មានបរិមាណ សរុបចំនួន ៦៣,១៦៥តោន(ថយចុះចំនួន ២៣,៧៣៤តោន ស្មើនឹង -២៧,៣១%) និងទិសដៅដទៃទៀតចំនួន ២៤ប្រទេស មានបរិមាណសរុប ៨៨,៤២២តោន (ថយចុះចំនួន ២២,២៧៨តោន ស្មើនឹង -២០.១២%)។

ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៦២ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយ ក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ៤៥៦,២២៣តោន (៧៣.៩៤%) និងក្រុមហ៊ុន ៥២ដទៃទៀតបាននាំចេញ ត្រឹមតែ ១៦០,៨៤៦តោន (២៦០៦%)។

២-ការនាំចេញស្រូវ ​មានចំនួន ៣ ៥២៧ ៤១៨ តោន ទៅកាន់ប្រទេសវៀតណាម (មានវិញ្ញា បនបតភូតគាមអនាម័យចំនួន ២ ១៨៧ ១៧៧,០២តោន) ដែលមានការកើនឡើងចំនួន ១.៣៣៨ ៦១៤តោន (៦១,១៦%) បើធៀបនឹងឆ្នាំ២០២០ ដែលមានចំនួន ២ ១៨៨ ៨០៤តោន។

៣-ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ៥,១៨០,០០៥.៨១តោន កើនឡើង ចំនួន ១,៦៨៣,១៩៨.៧១តោន ស្មើនឹង ៤៨.១៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ៣៣,៤៩៦,៨០៧.១០តោន ដែលក្នុងនោះរួមមាន៖

ចំណិតដំឡូងមីក្រៀមមានចំនួន ១,៦៤៤,៥៩១.៦៨តោន (កើនឡើងចំនួន ៨.៤៥%) ក្នុងនោះនាំចេញ ទៅប្រទេសថៃចំនួន ១,០១២,៥៧០តោន ប្រទេសវៀតណាមចំនួន ៥៦,១៣០១.៥៦តោន និងប្រទេសចិនចំនួន ៧០,៧២០.១២តោន។ ដំឡូងមីស្រស់មានចំនួន ១,១០៤,២២០តោន (កើនឡើងចំនួន ៥២.៦%) ក្នុងនោះនាំចេញទៅប្រទេស វៀតណាមចំនួន ៨១៩,៩៧០តោន និងប្រទេសថៃចំនួន ២៨៤,២៥០តោន។

ម្សៅដំឡូងមីមានចំនួន ៣៥,៨៦២.៧៤តោន (កើនឡើងចំនួន ២.៦៦%) ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ៣៣,១៩៨.៦០តោន ប្រទេសថៃចំនួន ១,៣៧៥.៨០តោន ប្រទេសអ៊ីតាលីចំនួន ៦៩៤.៣៤តោន ប្រទេសប៊ែល ហ្ស៊ិកចំនួន ២៧២តោន សហរដ្ឋអាមេរិកចំនួន ១៧០តោន និងប្រទេសណេដឺឡែនចំនួន ១៥២តោន។ កាកសំណល់ដំឡូងមីមានចំនួន ៩,០៥៤.៥០តោន (ថយចុះចំនួន -៣៣,០៦% នាំចេញទៅប្រទេសចិន)។

គ្រាប់ស្វាយចន្ទីមានចំនួន ៩៣,៧៩៧៤.២៦តោន (កើនឡើងចំនួន ៣២៨.៣៤%) នាំចេញទៅប្រទេសវៀតណាមចំនួន ៩២៨,៩២៦.២៧តោន ប្រទេសចិនចំនួន ៤,៥៥២.៦៩តោន ប្រទេសថៃចំនួន ៤,២៩៧.៤០តោន ប្រទេសឥណ្ឌាចំនួន ៩៨.៦០តោន ប្រទេសជប៉ុនចំនួន ៤៤.១៥តោន ប្រទេសកូរ៉េចំនួន ២១.៣៨តោន ប្រទេស អារ៉ាប់ចំនួន ១៤.៥១តោន ប្រទេសណេដឺឡែនចំនួន ៨.២១តោន ប្រទេសបង់ក្លាដែសចំនួន ៧តោន ប្រទេសឡាវចំនួន ៤តោន ប្រទេសស្វីសចំនួន ០.០២តោន ប្រទេសតូហ្គោចំនួន ០.០១តោន ប្រទេសអារ៉ាប់រួមចំនួន ០.០១តោន ប្រទេសហ្វីលីពីនចំនួន ០.០០៣តោន និងប្រទេសបារាំងចំនួន ០.០០២តោន។

គ្រាប់ពោតមានចំនួន ២០១,៥៨៩.៣៤តោន (កើនឡើងចំនួន ៣.៥៨%) នាំចេញទៅប្រទេសវៀតណាម ចំនួន១៥៨, ២៥០តោន ប្រទេសថៃចំនួន ៤២,៣៥០តោន កោះតៃវ៉ាន់ចំនួន ៩២៦.២៩តោន ប្រទេសបង់ក្លាដេស ចំនួន ៤២.០៥តោន និងប្រទេសកូរ៉េចំនួន ២១តោន។ គ្រាប់សណ្ដែកបាយមានចំនួន ២៩,១៩២,៣៥តោ (កើនឡើងចំនួន ១៨៩.៦១%) នាំចេញទៅ ប្រទេសវៀតណាមចំនួន ២៩,១៧០តោន និងកោះតៃវ៉ាន់ចំនួន ២២.៣៥តោន។

គ្រាប់សណ្តែកសៀងមានចំនួន ១០៥,៦៥៥.០៤តោន កើនឡើងចំនួន ២៦៤.២៤%) នាំចេញទៅប្រទេសវៀតណាមចំនួន ៨២,៧០៥តោន ប្រទេសថៃចំនួន ២២,៩៥០តោន និងប្រទេសអារ៉ាប់រួមចំនួន ០.០៤តោន។ ផ្លែចេកស្រស់មានចំនួន ៤២៣,១៦៨.៩៧តោន (កើនឡើងចំនួន ២៧.០២%) នាំចេញទៅប្រទេសចិន ចំនួន ៣៧៦,៩៦១.៦០តោន ប្រទេសវៀតណាមចំនួន ៤៥,១៩៣.៣៧តោន ប្រទេសជប៉ុនចំនួន ៥៣៣.៥២តោន និងប្រទេសសិង្ហបុរីចំនួន៤៨០.៤៨តោន។

ផ្លែក្រូចថ្លុងមានចំនួន ៣៨,៦៦៨.៤៤តោន (កើនឡើងចំនួន ១២២.២៣%) នាំចេញទៅប្រទេសថៃ ចំនួន ៣៨,៦០៤តោន និងប្រទេសវៀតណាមចំនួន ៦៤.៤៤តោន។ ផ្លែស្វាយស្រស់មានចំនួន ២៤២,៤៨៣.៧៦តោន (កើនឡើងចំនួន ១៤៨.៣៨%) នាំចេញទៅប្រទេស វៀតណាមចំនួន ១៩៩,០៧៧.៣៨តោន ប្រទេសថៃចំនួន ៣៨,៤១៩.២៨តោន ប្រទេសចិនចំនួន ៤៧៧១តោន ប្រទេសកូរ៉េចំនួន ១៤៩.១១តោន ទីក្រុងហុងកុងចំនួន ៥០.៧៨តោន ប្រទេសសិង្ហបុរីចំនួន ១៦.២០តោន និងប្រទេស គុយវ៉ែតចំនួន ០.០១តោន។

ដំណាប់ស្វាយមានចំនួន ១៧,៨៧៩.៨២តោន (កើនឡើងចំនួន ១៧៩.៣០%) នាំចេញទៅប្រទេសចិន ចំនួន ១៤, ២៤៦.២០តោន ប្រទេសថៃចំនួន ១៥០១.១៣តោន ប្រទេសហ្វីលីពីនចំនួន ៩៧៥,០៨តោន ប្រទេសវៀតណាមចំនួន ៥៥៩.៣០តោន ប្រទេសជប៉ុនចំនួន ៥២៣.៧០តោន ប្រទេសរុស្ស៊ីចំនួន ២៣តោន ចក្រភពអង់គ្លេស ២១.១៤តោន ប្រទេសកូរ៉េចំនួន ១៨,៧០តោន សហរដ្ឋអាមេរិកចំនួន ៨.៥៦តោន កោះតៃវ៉ាន់ចំនួន ៣តោន និងប្រទេសកាហ្សាក់ស្ថានចំនួន ០.០៥តោន។

ទឹកស៊ីរ៉ូស្វាយមានចំនួន ៤,៨៦៦.១៨តោន (កើនឡើងចំនួន ៣៣.២៨%) នាំចេញទៅប្រទេសហ្វីលីពីន ចំនួន ៤,៦៩៨.៦៣តោន និងប្រទេសចិនមានចំនួន ១៦៧.៥៥តោន។ ដូងប្រេងមានចំនួន ៦២,២១៦.៦៩តោន (កើនឡើងចំនួន ១៤.២២%) នាំចេញទៅប្រទេសឥណ្ឌា ចំនួន ៤៨,៩៧៦.៦៩តោន និងប្រទេសម៉ាឡេស៊ីចំនួន ១៣,២៤០តោន

ម្រេចមានចំនួន ២៨,០៧៤.៧៩តោន (កើនឡើងចំនួន ៤៥២.៧២%) នាំចេញទៅប្រទេសវៀតណាម ចំនួន ២៧,១១៧.៥៤តោន ប្រទេសអាល្លឺម៉ង់ចំនួន ៦០៧.៩០តោន ប្រទេសថៃចំនួន ១៨០តោន ប្រទេសបារាំងចំនួន ៤៥.៤៥តោន ប្រទេសឥណ្ឌាចំនួន ៤២តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ២៥.៣៨តោន កោះតៃវ៉ាន់ចំនួន ១៥.៣៤តោន សាធារណរដ្ឋឆេកចំនួន ១២.៨៤តោន ប្រទេសប៉ូឡូញចំនួន ៧.០៩តោន ប្រទេសជប៉ុនចំនួន ៤.០៥តោន ប្រទេសរុស្ស៊ីចំនួន ៣.៣៤តោន ប្រទេសកូរ៉េចំនួន ៣.២៩តោន ប្រទេសសិង្ហបុរីចំនួន ២.០៧តោន សហរដ្ឋអាមេរិកចំនួន ២.០២តោន ប្រទេសស្វីសចំនួន ១.៦៤តោន ប្រទេសស៊ុយអ៊ែតចំនួន ១.២៩តោន ចក្រភពអង់គ្លេសចំនួន ១.២៤តោន ប្រទេសអូស្ត្រាលីចំនួន ០.៩០តោន ប្រទេសកាណាដាចំនួន ០.៥២តោន ប្រទេសម៉ាឡេស៊ីចំនួន ០.៤០តោន ប្រទេសលីទុយអានីចំនួន ០.២៩តោន ប្រទេសកាហ្សាក់ស្ថានចំនួន ០.១៩តោន និងប្រទេសអារ៉ាប់រួមចំនួន ០.០១តោន។

ថ្នាំជក់មានចំនួន ៤,៥៩០.៨៥តោន (ថយចុះចំនួន -២១,១៣%) នាំចេញទៅប្រទេសវៀតណាមចំនួន ៤,៤៨៩.៨០តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ៥៩.៤២តោន ប្រទេសហុងគ្រីចំនួន ៣៩.៦០តោន ប្រទេសបូស្នៀ និង ហឺហ្សេហ្គោវីណាចំនួន ១.៩០តោន ប្រទេសចិនចំនួន ០.១០តោន ប្រទេសឥណ្ឌូនេស៊ីចំនួន ០.០២តោន ប្រទេស សិង្ហបុរីចំនួន ០.០១តោន និងប្រទេសអាល្លឺម៉ង់ចំនួន ០.០០១តោន។

បន្លែចម្រុះមានចំនួន ១០៤.២៥តោន (ថយចុះចំនួន -១,១៥%) នាំចេញទៅប្រទេសបារាំង។ ម្ទេសស្រស់មានចំនួន ៩៨,៣៨៧.១២តោ (កើនឡើងចំនួន ៣៩.៤៦%) នាំចេញទៅប្រទេសថៃ ចំនួន ៩៨,៣៨៧.១២តោន និងប្រទេសអារ៉ាប់រួមចំនួន ០.០០២តោន។ ម្ទេសក្រៀមមានចំនួន ២,១៦០.២៣តោន (កើនឡើងចំនួន ២០,០១%) នាំចេញទៅប្រទេសថៃចំនួន ២,១៦០តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ០.២១តោន ប្រទេសកូរ៉េចំនួន ០.០១តោន និងប្រទេសកាណាដា ចំនួន ០.០១តោន។

ផលិតផលចំនួន ៩៥មុខ ផ្សេងទៀតមានចំនួន ១៨៩,២៦៤.៧៦តោន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)