Register Already an agent ? Login

ភ្ញៀវទេសចរជិត ២០ម៉ឺននាក់ បានដើរកម្សាន្ត ទៅគោលដៅទេសចរណ៍រាជធានី-ខេត្ត៧ទៀត ចុងសប្ដាហ៍ទី១ ខែធ្នូនេះ

ភ្នំពេញ៖ ចុងសប្ដាហ៍ទី១ ខែធ្នូ ឆ្នាំ២០២១ ភ្ញៀវទេសចរ បានដើរលម្សាន្តទៅគោលដៅទេសចរណ៍ ៨កន្លែងរួមមាន រាជធានីភ្នំពេញ ២៩,៧៩២នាក់ ខេត្តព្រះសីហនុ ៣១,៤៦៤នាក់ ខេត្តកំពត ១៧,៧៩៦នាក់​ ខេត្តកែប ៦,៥៦៧នាក់ ខេត្តពោធិ៍សាត់ ២៣,៨៣៤នាក់ ខេត្តបាត់ដំបង ៨,៤១៣នាក់ ខេត្តសៀមរាប ១៦,១៦០នាក់ និងខេត្តមណ្ឌលគិរី ៦,៣៩៦នាក់ ​សរុប ១៨១,០២៤នាក់ ក្នុងនោះភ្ញៀវជាតិ ១៧៥,៧១៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥,៣០៨នាក់។

លេខខាងលើ មានការកើនឡើងប្រមាណ ៤.៦៥% ធៀបនឹងចុងសប្តាហ៍កន្លងមក។ អាកាសធាតុចាប់ផ្តើមចុះត្រជាក់ ជាកត្តាមួយជំរុញចរន្តភ្ញៀវទេសចរផ្ទៃក្នុងទូទាំងប្រទេស បើទោះបីពុំមានថ្ងៃឈប់សម្រាកបុណ្យជាតិនានា ក៏ដោយ។ បើតាមការថ្លែងបញ្ជាក់ ពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន។

លោក បានថ្លែងបន្តថា សភាពការណ៍ជារួមពុំមានបញ្ហាធំដុំអ្វីកើតឡើងទេ ខណៈដែលរដ្ឋបាលរាជធានីខេត្ត មន្ទីរទេសចរណ៍ បានខិតខំបន្តជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និង SOP ពិសេសសម្រាប់សេវាកម្សាន្ត ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតបើកឱ្យដំណើរការឡើងវិញក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមក៕

ដោយ៖ មឿន ឌីណា (Moeun Dyna)