Register Already an agent ? Login

កម្ពុជា នាំចេញកសិផលជាង ៧លានតោន ទៅ ៦៨ប្រទេសទទួលបានចំណូលជាង ៤ពាន់លានដុល្លារ រយៈពេល១១ខែ ឆ្នាំ២០២១

ភ្នំពេញ៖ តាមការប៉ាន់ស្មានតម្លៃនៃការនាំចេញកសិផល (ដោយមិនបានរាប់បញ្ចូលផលិតផលជលផល ផលិតផលសត្វ និងព្រៃឈើ ហើយនិងឈើកៅស៊ូ) របស់កម្ពុជា ទៅកាន់គោលដៅទីផ្សារ ៦៨ប្រទេស មានបរិមាណសរុបចំនួន ៧,១៣១ ៩១៥.០៤តោន ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ ទទួលបានចំណូល ៤,៤៣៥,៧៦៨,៩០៥ ដុល្លារ ដែលក្នុងនោះ៖ ការនាំចេញអង្ករមានចំនួន ៤៥៤,៤៨០,៨៦៦ដុល្លារ, ការនាំចេញស្រូវមានចំនួន ៥៤៦,៥៦៧,៣៥០ដុល្លារ, ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២,៩៩០,៩២៧,១៣៥ដុល្លារ។ យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) នៃអគ្គនាយកដ្ឋានកសិកម្ម។

ប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិនៃអគ្គនាយកដ្ឋានកសិកម្ម បានបន្តឱ្យដឹងថា ការនាំផលិតផលទៅក្រៅប្រទេស មានបរិមាណសរុបចំនួន ៧,១៣១,៩១៥.០៤តោន ទៅកាន់ទិសដៅ ៦៨ប្រទេស គឺមានការកើនឡើងចំនួន ៣,៤៤៤,២៨៨.១៨តោន ស្មើនឹង ៨៧.៥៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៣,៦៨៧,៦២៦.៨៦តោន។

កសិផលសំខាន់ៗដែលបាននាំចេញមានដូចខាងក្រោម៖

១-ការនាំចេញអង្ករ បរិមាណអង្ករនាំចេញមានចំនួន ៥៣២ ១៧៩តោន មានការថយចុះចំនួន ៦៨ ៨៦៦តោន (-១១,៤៦%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល១១ខែឆ្នាំ២០២០ ដែលមានចំនួន ៦០១,០៤៥តោន។  ការនាំចេញអង្ករក្នុងខែវិច្ឆិកា ឆ្នាំ២០២១ មានចំនួន ៧២ ០១០តោន កើនឡើងចំនួន ៧ ២៧០តោន (១១,២៣%) បើធៀបនឹងខែវិចិ្ឆកា ឆ្នាំ២០២០ ដែលមានចំនួន ៦៤ ៧៤០តោន។

អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៣៨៩,៩១២តោន ស្មើនឹង ៧៣.២៧% អង្ករសគ្រប់ប្រភេទមានចំនួន ១៣២, ៦៧៥តោន ស្មើនឹង ២៤.៩៣% និងអង្ករចំហុយមានចំនួន ៩,៥៩២តោន ស្មើនឹង ១,៨០%។

បរិមាណអង្ក របាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២២ប្រទេស មានបរិមាណសរុបចំនួន ១៣៤,៤៣៨តោន (ថយចុះចំនួន ៥៣,៩៩៨តោន ស្មើនឹង -២៨.៦៦%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ២៦៥,២៤៤តោន (កើនឡើងចំនួន ៣០,៣០៤តោន ស្មើនឹង ១២.៩០%) ទិសដៅអាស៊ានចំនួន ៧ប្រទេស មានបរិមាណសរុបចំនួន ៥៤,៣៥០តោន(ថយចុះចំនួន ២៣,៨៥៨តោន ស្មើនឹង -៣០.៥១%) និងទិសដៅដទៃទៀតចំនួន ២៤ប្រទេស មានបរិមាណសរុប ៧៨,១៤៧តោន (ថយចុះចំនួន ២១,៣១៤តោន ស្មើនឹង -២១.៤៣%)។

ក្រុមហ៊ុន ដែលបាននាំចេញអង្ករមានចំនួន ៦១ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ៣៩៣,១៣១តោន (៧៣.៨៨%) និងក្រុមហ៊ុន ៥១ដទៃទៀតបាននាំចេញត្រឹមតែ ១៣៩,០៤៨តោន (២៦.១២%)។

២-ការនាំចេញស្រូវ មានចំនួន ៣,១២៣,២៤២តោន ក្នុងរយៈពេល ១១ខែឆ្នាំ២០២១ ទៅកាន់ប្រទេសវៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ១,៩៨៦,០៨៥.០២តោន) ដែលមានការកើនឡើងចំនួន ១,៣៤៦, ១៣៥តោន (៧៥.៧៥%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ១,៧៧៧,១០៧តោន។

 ៣-ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ មានចំនួន ៤,៦១៣,៦៥១.០២តោន កើនឡើងចំនួន ១,៥២៧,០៦៩.១៦តោន ស្មើនឹង ៤៩.៤៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ៣,០៨៦,៥៨១.៨៦តោន ដែលក្នុងនោះរួមមាន៖

ចំណិតដំឡូងមីក្រៀមមានចំនួន ១,៤៣៨,១៧១.៦៨តោន (កើនឡើងចំនួន ៩.៥៤%), ដំឡូងមីស្រស់មានចំនួន ៨៨៧,៧២០តោន (កើនឡើងចំនួន ៣៣.៦៨%), ម៉្សៅដំឡូងមីមានចំនួន ៣០,៤៧១.៧៤តោន (កើនឡើងចំនួន ១១%), កាកសំណល់ដំឡូងមីមានចំនួន ៨,១៨៥តោន (ថយចុះចំនួន -៣៤.១៥%), គ្រាប់ស្វាយចន្ទីមានចំនួន ៩២១ ,០៦១.៤៧តោន (កើនឡើងចំនួន ៣២៨.៩៦%), គ្រាប់ពោតមានចំនួន ១៧៨,០៦៩.៣៤តោន (ថយចុះចំនួន -៨.៤៥%) គ្រាប់សណ្តែកបាយមានចំនួន ២៦,១៩២.៣៥តោន (កើនឡើងចំនួន ៣៣០.៨២%)។

ផ្លែចេកស្រស់មានចំនួន ៣៩៥,៨៦៣.៧៨តោន (កើនឡើងចំនួន ៣១.៨៨%), ផ្លែក្រូចថ្លុងមានចំនួន ៣៤, ៩១៨.៤៤តោន (កើនឡើងចំនួន ១១៩.៦១%), ផ្លែស្វាយស្រស់មានចំនួន ២២៦,៥៧៧.៧១តោន (កើនឡើងចំនួន ១៤៩.៥៣%), ដំណាប់ស្វាយមានចំនួន ១៦,៧៧៧.៨២តោន (កើនឡើងចំនួន ១៩១.៤៩%), ទឹកស៊ីរ៉ូស្វាយមានចំនួន ៤,៨៤៦.៦៣តោន (កើនឡើងចំនួន ៣៥.២៥%)។

ដូងប្រេងមានចំនួន ៥៥,៥១៦.៦៩តោន (កើនឡើងចំនួន ៥.៤០%), ម្រេចមានចំនួន ២៧,៧៣០.០៧តោន (កើនឡើងចំនួន ៤៥៦.៥៣%) ថ្នាំជក់មានចំនួន ៤,២៩៤.០៥តោន (ថយចុះចំនួន -២៤,៤២%), បន្លែចម្រុះមានចំនួន ៩៣.០៨តោន (ថយចុះចំនួន -៥.៧៤%) ម្ទេសស្រស់មានចំនួន ៨៩,៣៥៧.១២តោន (កើនឡើងចំនួន ៤៣.១៣%) ម្ទេសក្រៀមមានចំនួន ២,១៦០.២៣តោន (កើនឡើងចំនួន ២០.០១%)៕

ដោយ៖ មឿន ឌីណា (Moeun Dyna)