Register Already an agent ? Login

កម្ពុជា មានតំបន់ផ្កាថ្មនៅក្នុងដែនសមុទ្ររបស់ខ្លួនទំហំ ២,៨០៦ហិកតា

ភ្នំពេញ៖  កម្ពុជាមានតំបន់ផ្កាថ្មនៅក្នុងដែនសមុទ្ររបស់ខ្លួនទំហំ ២,៨០៦ហិកតា។ យោងតាមរបាយការណ៍ស្ថានភាពបរិស្ថាននិងសេដ្ឋកិច្ចសង្គមតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី២ ឆ្នាំ២០០៧។  

នៅក្នុងរបាយការណ៍បន្តឱ្យដឹងថា ក្នុងនោះខេត្តកែបមានទំហំ ៥២,៥ហិកតា ខេត្តកំពតមានទំហំ ៩៥៣ហិកតា ខេត្តព្រះសីហនុមានទំហំ ១១៩ហិកតា និងខេត្តកោះកុងមានទំហំ ៦០២ហិកតា។

បើតាមរបាយការណ៍ដដែលបានបន្ថែមថា ទិន្នន័យនេះអាចមានការកើនឡើងទៀត ព្រោះមានតំបន់មួយ ចំនួនមិនទាន់បានសិក្សាស្រាវជ្រាវនៅឡើយពីវត្តមានផ្កាថ្ម៕

ប្រភព៖ក្រសួងបរិស្ថាន

ដោយ៖ មឿន ឌីណា (Moeun Dyna)