Register Already an agent ? Login

កម្ពុជា-ចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច

ភ្នំពេញ៖ កម្ពុជា-ចិន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមសម្ព័ន្ធត្រួតពិនិត្យ និងបញ្ជាក់គុណភាពរបស់ចិន (CCIC) ស្តីពី «កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច»។ អនុស្សរណៈនេះ មានគោលដៅធានានូវគុណភាព សុវត្ថិភាពផលិតផលនាំចេញ-នាំចូល និងបង្កើតយន្តការសម្រាប់តាមដានប្រភពនៃផលិតផល។

បើតាមការប្រកាសព័ត៌មានក្រសួងពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី២៣ ខែវិចិ្ឆកា ឆ្នាំ២០២១ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ស៊ូ ហ្សឹងតឺ នាយកក្រុមសម្ព័ន្ធត្រួតពិនិត្យ និងបញ្ជាក់គុណភាពរបស់ចិន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមសម្ព័ន្ធត្រួតពិនិត្យ និងបញ្ជាក់គុណភាពរបស់ចិន (CCIC) ស្តីពី «កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច»

អនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម សមាជិកCCIC តំណាង CCIC ប្រចាំប្រទេសកម្ពុជា និងប្រទេសថៃផងដែរ។ អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាឯកសារក្របខណ្ឌ សម្រាប់តម្រង់ទិសកិច្ចសហប្រតិបត្តិការរយៈពេលវែងសម្រាប់ជំរុញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងចិន។

អនុស្សរណៈនេះ មានគោលដៅធានានូវគុណភាព សុវត្ថិភាពផលិតផលនាំចេញ-នាំចូល និងបង្កើតយន្តការសម្រាប់តាមដានប្រភពនៃផលិតផល ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ក្នុងការលុបបំបាត់របាំងពាណិជ្ជកម្ម និងជំរុញការអភិវឌ្ឍពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគីឱ្យបានកាន់តែប្រសើរ និងបម្រើឱ្យផលប្រយោជន៍នៃប្រជាជនប្រទេសទាំងពីរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

RELATED ARTICLES

រដ្ឋមន្រ្តីអគ្គរដ្ឋបាលគយចិន បញ្ជាក់ជូនអំពីការខិតខំសម្របសម្រួលនីតិវិធីសម្រាប់ការនាំចូលផលិតផលកសិកម្មពីកម្ពុជា ទៅកាន់ទីផ្សារចិន ឱ្យបានច្រើនបន្ថែមទៀតនៃប្រទេសទាំងពីរ
Thu, 04 Jun 2026
អាល្លឺម៉ង់គូសបញ្ជាក់សារជាថ្មីនូវការបន្តការប្ដេជ្ញាចិត្តក្នុងការគាំទ្រកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ
Thu, 04 Jun 2026
រាជរដ្ឋាភិបាលមិនមានផែនការកាត់ចំណាយក្នុងវិស័យអប់រំ និងសុខាភិបាល ទៅបំពេញឱ្យតម្រូវការវិស័យការពារជាតិទេ ព្រោះការវិនិយោគដើម្បីពង្រឹងធនធានមនុស្សនៅតែជាអាទិភាពទីមួយរបស់រាជរដ្ឋាភិបាល
Thu, 04 Jun 2026