Register Already an agent ? Login

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងអនុវត្តនៅថ្ងៃទី ១ខែមករា ឆ្នាំ២០២២ខាងមុខនេះ

ភ្នំពេញ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន នឹងអនុវត្តនៅថ្ងៃទី១ខែមករា ឆ្នាំ២០២២ខាងមុខនេះ។ បើតាមការប្រកាសព័ត៌របស់ស្ថានទូតចិនប្រចាំកម្ពុជា បានបន្តប្តថា កិច្ចព្រមព្រៀងខាងលើនេះ បានចុះហត្ថលេខាជាផ្លូវការកាលពីថ្ងៃទី១២ ខែតុលាឆ្នាំ២០២០។

យោងតាមការរៀបចំកិច្ចព្រមព្រៀងនេះ សមាមាត្រលើកលែងពន្ធលើទំនិញពាណិជ្ជកម្មនៃភាគីទាំងពីរមានចំនួនជាង ៩០ភាគរយ។ បើតាមការប្រកាសព័ត៌របស់ស្ថានទូតចិនកាលពីថ្ងៃទី២២​ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា «ការសន្យាបើកទីផ្សារសេវាកម្មនិងពាណិជ្ជកម្មបានបង្ហាញពីកម្រិតខ្ពស់បំផុតដែលផ្តល់ជូនទៅកាន់ដៃគូពាណិជ្ជកម្មសេរី»។

ស្ថានទូតបាបន្តទៀតថា ទន្ទឹមនឹងនេះ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ និងបង្កើតកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យដូចជាគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចបច្ចេកវិទ្យាជាដើម។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន គឺជាព្រឹត្តិការណ៍ថ្មីមួយទៀតសម្រាប់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគី នឹងជួយជំរុញសហគ្រាសក្រុមហ៊ុននិងបង្កើតអត្ថប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជនទាំងពីរ។ បើតាមការបន្ថែមរបស់ស្ថានទូតចិន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)