Register Already an agent ? Login

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល ហាមឃាត់រថយន្តដឹកទំនិញៗលើផ្លូវជាតិលេខ២១A រយៈពេល១១ថ្ងៃ ដើម្បីចាក់កៅស៊ូលើកំណាត់ផ្លូវ

កណ្ដាល៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល បានជូនដំណឹង​ស្តីពី​ការ​បិទចរាចរ​រថយន្ត​ដឹកខ្សាច់​ និង​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​ នៅលើ​កំណាត់​ផ្លូវ​ជាតិ​លេខ​២១A​ ចាប់​ពី​ចំណុច​គ.ម០២+២៧៥​ ដល់​គ.ម១៤+២៤៩​ ស្ថិត​ក្នុង​ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​ រយៈពេល​ ១១ថ្ងៃ​ គិតចាប់ពី​ថ្ងៃ​ទី២០​ ដល់​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០២១៕

ដោយ៖ មឿន ឌីណា (Moeun Dyna)