Register Already an agent ? Login

សេដ្ឋកិច្ចសកលលោកបានខាតបង់កើនដល់ ១០ទ្រីលានដុល្លារ ដោយសារការរាតត្បាតជំងឺកូវីដ-១៩

ភ្នំពេញ៖ សេដ្ឋកិច្ចពិភពលោក បានខាតបង់សរុបប្រមាណចាប់ពី ៤ទ្រីលានដុល្លារ ដល់១០ទ្រីលានដុល្លារ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ បើតាមការ សុន្ទរកថាជាវីដេអូមួយ របស់ប្រធានសភាគណនេយ្យរុស្ស៊ី លោក Alexei Kudrin ទៅកាន់អ្នកចូលរួមនៅក្នុងវេទិកាក្រុងអន្តរជាតិទីបីនៃក្រុមរដ្ឋ BRICS។

លោក Alexei Kudrin បានថ្លែងបន្តថា ជាមួយនឹងចំនួននៃការខាតបង់ទាំងនោះ ភាគច្រើនការខាតបង់ជាពិសេសសម្រាប់ថវិកានៃតំបន់ និងក្រុង។

លោក បានថ្លែងបន្តទៀតថា ប្រព័ន្ធសុខាភិបាលរបស់បណ្តាប្រទេសនានានៅជុំវិញពិភពលោកបានបង្ហាញអំពីការមិនបានត្រៀមខ្លួនទុកជាមុនសម្រាប់ជំងឺរាតត្បាត។

បើតាម ប្រធានសភាគណនេយ្យរុស្ស៊ី បានកត់សម្គាល់ថា ប្រព័ន្ធសុខភាព និងប្រព័ន្ធគាំទ្រសង្គមបានបង្ហាញអំពីការមិនបានត្រៀមខ្លួនទុកជាមុនសម្រាប់ភាពតក់ស្លុតជាសកល។

លោក បានបន្ថែមថា ភារកិច្ចរបស់បណ្តាស្ថាប័នរដ្ឋ និងភ្នាក់ងារត្រួតពិនិត្យគ្រប់កម្រិតនាពេលបច្ចុប្បន្ននេះ គឺជាការព្រាងយន្តការដែលនឹងធ្វើឱ្យប្រព័ន្ធទាំងនោះកាន់តែមានស្ថេរភាព និងប្រសិទ្ធភាព៕

ប្រភព៖ ក្រសួងព័ត៌មាន

ដោយ៖ មឿន ឌីណា (Moeun Dyna)