Register Already an agent ? Login

លោក ច្រឹក សុខនីម ប្រាប់ពីតំបន់ដែលគួរវិនិយោគអចលនទ្រព្យ ក្រោយពីរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញ

ភ្នំពេញ៖ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងថា ក្នុងឱកាសនៃការវិនិយោគ​លើវិស័យអចលនទ្រព្យនាពេលនេះ យើងត្រូវដឹងពីសមត្ថភាព និងលទ្ធភាពថាខ្លួនយើងជានរណា លទ្ធភាពយើងអាចមានទុនធំ ឬតិច និងប្រើប្រាស់ជាសាច់ប្រាក់ ឬកម្ចីធនាគារ? លោក ថា កាសម្រេចចិត្តនេះ លោក បានណែនាំតំបន់នៅជាយរាជធានីភ្នំពេញ និងខេត្តដែលជាប់នឹងរាជធានីភ្នំពេញផងដែរ។

លោក ច្រឹក សុខនីម បានណែនាំតំបន់នៅជាយរាជធានីភ្នំពេញថា ប្រសិនបើប្រើប្រាស់ជាសាច់ប្រាក់សុទ្ធ គួរតែវិនិយោគនៅជាយរាជធានីភ្នំពេញដូចជា តំបន់ក្រវ៉ាត់ក្រុងទី៣ ឬទី៤ យើងទិញតែមួយរយៈអាចទទួលបានប្រាក់ចំណេញ។​

លោក បានលើកឡើងបន្តថា លើសពីនេះទៀត បើលោកអ្នកមានលទ្ធភាពកាន់តែល្អ អាចទិញដីនៅតំបន់ភ្នំពេញថ្មី ឬខណ្ឌសែនសុខក៏ចំណេញដូចគ្នា។ លោក បានបញ្ជាក់ «តម្លៃបច្ចុប្បន្ន ចន្លោះពី ៦០ម៉ីនដុល្លារ ទៅ ៧០ម៉ីនដុល្លារ»។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជារូបនេះ បានណែនាំបន្តថា ប្រសិនបើយើងមានដើមទុនតិច យើងគួរងាកទៅមើលតំបន់តាមខេត្ត ដូចជាខេត្តកំពង់ស្ពឺ តាកែវ និងផ្នែកខ្លះនៃខេត្តព្រៃវែង ដើម្បីអភិវឌ្ឍរយៈពេលយូរ។

ផ្ទុយទៅវិញ បើសិនជាយើងប្រើប្រាស់ហិរញ្ញប្បទានចេញពីធនាគារ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានណែនាំថា គួរតែវិនិយោគទៅលើផ្ទះ ឬខុនដូ ដោយសារតែផ្ទះ និងខុនដូ ទទួលបានលំហូរសាច់ប្រាក់ប្រចាំខែ បើទោះជាយើងមិនរស់នៅ ក៏អាចជួលឱ្យគេបាន និងមិនមានហានិភ័យ។ បើតាមការលើកឡើងបន្តទៀតរបស់ លោក ច្រឹក សុខនីម។

បើតាម លោក ច្រឹក សុខនីម បានលើកទឹកចិត្តឱ្យអ្នកវិនិយោគដែលទើបចាប់ផ្តើមរកស៊ី គួរវិនិយោគលើផ្នែកផ្ទះ និងខុនដូនេះ​។ ចំពោះអ្នកវិនិយោគរាល់ថ្ងៃហើយ គឺមិនមានការលំបាកទេ ការវិនិយោគលើខុនដូជួលបានថ្លៃ បើទោះជាតម្លៃខុនដូមិនងាយបានថ្លៃ តែលំហូរសាច់ប្រាក់គឺល្អ៕

ប្រភព៖ kampucheathmey.com

ដោយ៖ មឿន ឌីណា (Moeun Dyna)