Register Already an agent ? Login

ក្រុមហ៊ុន OCIC កំពុងធ្វើផ្លូវ ១ខ្សែ ប្រវែងជាង ១០គីឡូម៉ែត្រ ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី មករាជធានីភ្នំពេញ

កណ្ដាល៖ ផ្លូវ​១​ខ្សែ​ ប្រវែង​ជាង ១០គីឡូម៉ែត្រ​ ទទឹង ៦០ម៉ែត្រ ចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ​កំពុង​ស្ថាបនា មកកាន់​រាជធានី​ភ្នំពេញ។ បើតាមការថ្លែងឱ្យដឹងពី លោក នូវ ប៉េងច័ន្ទ​តារា អភិបាល​រង​ខេត្ត ​និង​ជា​អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​កណ្តាល។

ផ្លូវ​១​ខ្សែ​នេះ​សំខាន់​ណាស់ ហើយ​ក៏ជា​ខ្សែ​ផ្លូវ​មេក្នុង​គម្រោងអភិវឌ្ឍ​​​ប្រព័ន្ធ​ដឹកជញ្ជូន ​របស់​គម្រោង​ព្រលាន​យន្តហោះ​ភ្នំពេញ​ថ្មី​ ដែល​គ្រោង​ដាក់ឱ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២៣។ បើតាមការថ្លែងបន្តរបស់ លោក ​នូវ ប៉េងច័ន្ទតារា មិន​បាន​បញ្ជាក់​ពី​តម្លៃ​កញ្ចប់​ស្ថាបនា ​​ផ្លូវ​ថ្មីមួយខ្សែ​​នេះ ពីព្រោះ​ជា​គម្រោង​របស់​ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលវិនិយោគដោយក្រុមហ៊ុន OCIC។

ដំបូងឡើយ អ្នកឧកញ៉ាពុង ឃាវសែ បានប្រកាសពីការសាងសង់ស្ពានអាកាសប្រវែងជាង ១០គីឡូម៉ែត្រ ពីព្រលានយន្តហោះថ្មី មកកាន់រាជធានីភ្នំពេញ ប៉ុន្តែតើគម្រោងនេះផ្លាស់ប្តូរមកសាងសង់ផ្លូវនេះវិញឬយ៉ាងណា យើងមិនអាចស្វែងរកការពន្យល់ពីថ្នាក់ដឹកនាំក្រុមហ៊ុននេះបាននៅឡើយទេ។

តាមផែនការរបស់​រដ្ឋាភិបាល និងក្រុមហ៊ុន OCIC ​​ប្តេជ្ញាឱ្យ​គម្រោង​ព្រលានយន្តហោះ​ថ្មី​ដាក់ឱ្យ​ដំណើរការ​ ឆ្នាំ​២០២៣។ ដូច្នេះ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ណាស់។ ក្រៅ​ពី​ផ្លូវ​អាទិភាព​មួយ​ខ្សែ​ដែល​កំពុង​សាងសង់ ក៏​នឹង​មានការ​ស្ថាបនា​ផ្លូវ​ជា​ច្រើន​ខ្សែ​ទៀតប្រ ទាក់ក្រឡាគ្នា​ ដែល​នឹង​ចាយ​ថវិកា​រាប់លានដុល្លារទៀត ក្នុង​ការ​សាងសង់នាពេលខាងមុខនេះ៕

ប្រភព៖ propertyarea.asia

ដោយ៖ មឿន ឌីណា (Moeun Dyna)