Register Already an agent ? Login

កម្ពុជា នឹងយកខេត្តព្រះសីហនុធ្វើជាកិច្ចប្រជុំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាចុងឆ្នាំ២០២១

ភ្នំពេញ៖ កម្ពុជា គ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំមហាសន្និបាតសមុទ្រអាស៊ីនាចុងឆ្នាំ២០២១ ក្រុងព្រះសីហនុនឹងក្លាយជាពិធីធំលើកដំបូងរបស់កម្ពុជា ដែលទើបបានចាប់ផ្តើមការបើកប្រទេសឡើងវិញនាដើមខែវិច្ឆិកានេះ បន្ទាប់ពីការរាលដាលដោយជំងឺកូវីដ-១៩។ បើតាមទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន។

មហាសន្និបាតសមុទ្រអាស៊ីបូព៌ានឹងប្រព្រឹត្តទៅនាថ្ងៃទី១ និង២ធ្នូ ឆ្នាំ២០២១ ក្រោមប្រធាន បទ “Charting a New Decade of Hope-Healthy Oceans, People and Economy” មានន័ថា បង្កើតទសវត្សថ្មីសម្រាប់សុខុមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច​។ មហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១នេះ បានផ្តោតសំខាន់លើការអភិវឌ្ឍប្រកបដោយចីរភាពនៃសមុទ្ទពិភពលោក។

មហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ នៅកម្ពុជា ក៏នឹងប្រព្រឹត្តទៅជាមួយវេទិកាថ្នាក់រដ្ឋមន្ត្រីលើកទី៧ នៃភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ានៅក្នុងខេត្តព្រះសីហនុនោះផងដែរ។

ប្រទេសដែលនឹងចូលរួមក្នុង វេទិកានេះមានជាង ១០ប្រទេស មកពីខាងក្រៅដូចជាប្រទេសចិន, ជប៉ុន, សាធារណរដ្ឋកូរ៉េ និងប្រទេសជាច្រើនដទៃទៀត។

មហាសន្និបាតសមុទ្រអាស៊ីបូព៌ានាចុងឆ្នាំ២០២១នេះ ត្រូវបានគេធ្វើចេញពីខេត្តព្រះសីហនុ ដែលមានឆ្នេរស្អាតបំផុតនៅលើពិភពលោក និងបច្ចុប្បន្នកំពុងក្លាយជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង របស់កម្ពុជា ហើយទីក្រុងនឹងក្លាយជាទីក្រុងអភិវឌ្ឍន៍នៃពហុជាតិសាសន៍៕

ដោយ៖ មឿន ឌីណា (Moeun Dyna