Register Already an agent ? Login

រដ្ឋបាលក្រុងសំរោង ខេត្តឧត្ដរមានជ័យ ទុកពេល១០ថ្ងៃ ឱ្យម្ចាស់ដី នៅភូមិកំណប់ និងភូមិឈូក រុះរើសំណង់មិនរៀបរយចេញ

ឧត្ដរមានជ័យ៖ រដ្ឋបាលក្រុងសំរោង ខេត្តឧត្ដរមានជ័យបានទុករយៈពេល ១០ថ្ងៃ ឱ្យម្ចាស់នៅអមសង្ខាងផ្លូវលេខ១៣ ស្ថិតនៅក្នុងភូមិកំណប់ សង្កាត់បន្សាយរាក់ និងកំណាត់ផ្លូវគ្រួសក្រហមលេខ១៨ ស្ថិតនៅភូមិឈូក សង្កាត់សំរោង រុះរើ រោង តូប សំយាប ដែលរំលោភបំពានមកលើដីចំណីផ្លូវសាធារណៈ។ បើតាមការជូនដំណឹង របស់រដ្ឋបាលក្រុងសំរោង កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីជូនដំណឹងខាងលើបានបន្តថា តាមការចុះសិក្សារបស់ក្រុមការងារកន្លងមក បានពិនិត្យឃើញថាការកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលនៅលើដីកម្មសិទ្ធិក្នុងទីតាំងខាងលើ មានការសាងសង់លក្ខណៈជារាង​តូប សំយាប បានរំលោភបំពានមកលើដីចំណីផ្លូវសាធាររណៈ។

បើតាមសេចក្ដីជូនដំណឹងដដែលបានបន្តថា មិនតែប៉ុណ្ណោះ មានម្ចាស់កម្មសិទ្ធិមួយចំនួន បានចាក់បំពេញអាចម៍ដីលុបលើប្រឡាយទឹក និងមួយចំនួនបានដាក់លូ តែពុំបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលកត្តាទាំងនេះ បានបង្កឱ្យមានមានការកកស្ទះប្រព័ន្ធផ្លូវទឹកទឹកហូររំដោះ បណ្ដាលឱ្យមានជំនន់ទឹកភ្លៀង និងទឹកហូរកាត់តួផ្លូវដោយអន្លើរបានធ្វើឱ្យខូចខាតផ្លូវធ្វើដំណើរ ព្រមទាំងបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅ សុខមាលភាព​ សណ្ដាប់ធ្នាប់សាធារណៈ និងសោភណ្ឌភាពទីក្រុង។

រដ្ឋបាលក្រុងសំរោងបានបញ្ជាក់ដោយសង្កត់ធ្ងន់ដូច្នេះថា ក្នុងរយៈពេល ១០ថ្ងៃនៃការជូនដំណឹងនេះ ដើម្បីរក្សាបាននូវផលប្រយោជន៍សាធារណៈ ជាពិសេសការគោរព និងអនុវត្តទៅតាមលិខិតដ្ឋានគិតិយុត្តិជាធរមាន ក្នុងករណីម្ចាស់កម្មសិទ្ធិ ដែលបានសាងសង់សំណង់រំលោភបំពានលើដីចំណីផ្លូវ និងបង្កឱ្យមានផលប៉ះពាល់ដល់ប្រយោជន៍សាធារណៈ មិនបានអនុវត្តន៍ រុះរើដោយខ្លួនឯងទេ នោះអាជ្ញាធរនឹងមិនទទួលខុសត្រូវការខូចខាតនោះឡើយ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)