Register Already an agent ? Login

អត្រានៃការជួលបានបន្តធ្លាក់ចុះ ក្នុងត្រីមាសទី៣ ខណៈផ្សារទំនើបថ្មីចំនួន៣ និងប្រេនអន្តរជាតិចំនួន៤ បានលេចរូបរាងឡើង

រូបតំណាង

ភ្នំពេញ៖ ក្នុងត្រីមាសទី៣ គម្រោងផ្សារទំនើបថ្មីចំនួន ៣ បានបើកដំណើរការមាន SCG Design Village, The Commune, និង MC Park និងប្រេនអន្តរជាតិចំនួន៤ គឺ Pizza 4P’s, Pizza Hut, 7-Eleven, និង Big C mini។ តាមរបាយការណ៍របស់ CBRE Cambodia បានបន្តថា យ៉ាងណាមិញ ទីផ្សារនេះនៅតែបន្តរងសម្ពាធពីវិបត្តិកូវីដ ដោយអត្រានិងតម្លៃជួលបន្តធ្លាក់ចុះ។

របាយការណ៍របស់ CBRE Cambodia បានបន្តទៀតថា គិតត្រឹមត្រីមាសទី២ មានត្រឹម ៥៣ផាគរយ នៃគម្រោងផ្សារទំនើបដែលព្យាករ ថានឹងបើកនៅសម្រាប់ឆ្នាំ២០២១ ដែលបានបញ្ចប់។ ការយឺតយ៉ាវនេះ គឺដោយសារការលំបាកក្នុងការជួលគម្រោង និងការពន្យារពេលដែលបណ្តាលមកពីបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់សំណង់។

សម្រាប់អត្រាជួលទីតាំងវិញ ឃើញថាធ្លាក់ចុះជិត ៣.៨ភាគរយ បើធៀបនឹងត្រីមាសមុន ពោលគឺផ្សារទំនើបជួលពេញត្រឹម ៦៧.៧ភាគរយ ប៉ុណ្ណោះ។ បើតាមរបាយការណ៍ដដែលបានបន្តទៀតថា ដោយឡែក តម្លៃជួលក៏ថមថយដែរ ពោលគឺមកត្រឹមចន្លោះពី ២០-៣០ ដុល្លារក្នុង១ម៉ែត្រការ៉េ ប៉ុណ្ណោះ ក្នុងត្រីមាសទី៣ នេះ។

លោក Te Duong Vathana អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកសេវាកម្មលក់រាយរបស់ CBRE បានមានប្រសាសន៍ថា ទីផ្សារលក់រាយនៅទីក្រុងភ្នំពេញ នៅតែបន្តសម្របខ្លួនទៅនឹងសម្ពាធនៃជំងឺរាតត្បាត ហើយនៅក្នុងត្រីមាសទី៣ នេះ គឺម្ចាស់អចលនទ្រព្យនៅតែប្រឈមនឹងផលវិបាកបន្តទៀត៕

ប្រភព៖ construction-property

ដោយ៖ មឿន ឌីណា (Moeun Dyna)