Register Already an agent ? Login

រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យវិនិយោគិនបរទេស និងអ្នកជំនាញបច្ចេកទេសចូលមកក្នុងប្រទេសកម្ពុជាឡើងវិញ

ភ្នំពេញ៖ រជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរិញ្ញវត្ថុ បានអនុញ្ញាតឱ្យវិនិយោគិនបរទេស និងអ្នកជំនាញបច្ចេកទេសចូលមកក្នុងប្រទេសកម្ពុជាឡើងវិញនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។ បើតាមសេចក្ដីប្រព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១។

នៅក្នុងសចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការដាក់ដំណើរការឡើងវិញជាផ្លូវការនូវប្រព័ន្ធស្នើសុំលិខិតបញ្ជាក់លើការធានានិងលិខិតបញ្ជាក់លើការអញ្ជើញសម្រាប់អ្នកធ្វើដំណើរជាវិយោគិន និងបុគ្គលិកជំនាញបច្ចេកទេស ដោយបានយោងតាមសេចក្ដីជូនដំណឹងលេខ៤៥៣.សខល របស់ក្រសួងសុខាភិបាល ស្ដីពីលក្ខខណ្ឌធ្វើដំណើ កាអនុវត្តវិធានសុខាភិបាល និងការចត្តាឡីស័កនៅកម្ពុជា សម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១។

សូមជូននូវខ្លឹមសារសេចក្ដីប្រកាសព័ត៌មានទាំងស្រុងរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុដូចខាងក្រោម៖

ជាបន្តទៀតនេះ ជាសេចក្ដីជូនដំណឹង ដែលជាខ្លឹមសារទាំងស្រុងរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ស្ដីពីលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានសុខាភិបាល និងការចត្តាឡីស័កនៅកម្ពុជា សម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មីដូចខាងក្រោម៖

ដោយ៖ មឿន ឌីណា (Moeun Dyna)