Register Already an agent ? Login

កម្ពុជា បានចំណូលពីការនាំចេញកៅស៊ូ និងឈើកៅស៊ូចំនួនជាង ៣២៦លានដុល្លារ រយៈពេល ៨ខែឆ្នាំនេះ

ភ្នំពេញ៖ រយៈពេល ៨ខែឆ្នាំ២០២១ កម្ពុជា ទទួលបានចំណូលពីការនាំចេញកៅស៊ូធម្មជាតិ និងឈើកៅស៊ូ ចំនួនសរុប ៣២៦,៤៣៨,៧២៩ដុល្លារ ក្នុងនោះផលិតផលកៅស៊ូស្ងួតចំនួន ៣២៥,៣៥២,៣៥៤ដុល្លារ និងផលិតផលឈើកៅស៊ូចំនួន ៩៨៦,៣៧៥ដុល្លារ។ បើតាមរបាយការណ៍របស់ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន។

បើតាមរបាយការណ៍របស់ លោក រដ្ឋមន្រ្តីបានបន្តឱ្យដឹងថា ក្រៅពីផលិតផលខាងលើនៅមាន ផលិតផលឈើដាំ និងសត្វព្រៃចិញ្ចឹមទទួលបានចំណូលចំនួន ១,០៣១,៧០០ដុល្លារ ក្នុងនោះមាន៖ ប្រេងខ្យល់កាត់ជាកង់ៗចំនួន ៣៥០០ស្ទែរ ២៥២,០០០ដុល្លារ កម្ទេចឈើចំនួន ៩០០០តោន ៣៦០,០០០ដុល្លារ ធ្យូងកាស្យាចំនួន ៤១តោន ១២,៣០០ដុល្លារ ឫស្សីកែច្នៃចំនួន ៤២តោន និងជ័រទឹកចំនួន ៤៧៦តោន ៣៩២,៧០០ដុល្លារ។

ជាមួយគ្នាក៏មានការនាំចេញ ក៏មានការនាំចេញសត្វ និងផលិតផលសត្វដូចជា៖ គោ ក្របី ជ្រូកមេ បាពូជ ស្វាក្ដាម ស្បែកគោស្ងួត ស្បែកគោសើម ស្បែកជ្រូកកែច្នៃ រោមសត្វ-អាវរងារ និងចំណីឆ្កែជាដើម ទទួលបានទឹកប្រាក់ចំនួន ៥៥,២៩៦,១១៨ដុល្លារ។ ដូចគ្នានេះដែរ ផលិតផលជលផល ក៏ទទួលបានចំណូល ៣,៤៩៥,៨៣៥ដុល្លារ។

បើតាមរបាយការណ៍របស់លោក រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបន្តឱ្យដឹងទៀតថា លទ្ធផលនៃការល្បឿនការងារបង្កបង្កើនផលរដូវវស្សាមានដូចខាងក្រោម៖

-ដំណាស្រូវ ស្ទូង និងព្រោះ សម្រេចបាន ២,៨៣០,៥៦៥ហិកតា ស្មើនឹង ១០៨.៤៩ភាគរយ នៃផែនការ ២,៦០៩,០៦៥ហិកតា។ ជាមួយគ្នា ការប្រមូលផលស្រូវ បានចំនួន ៥៦៧,១១២ហិកតា ស្មើនឹង ២០.០៤ភាគរយ នៃផ្ទៃដីអនុវត្តន៍។ ចំពោះការទទួលបានផលស្រូវវិញចំនួន ២៧៧ ៥៣៣តោន និងគិតជាទិន្នផលមធ្យមទទួលបាន ៤,០១៦តោន ក្នុង១ហិកតា។

-ដំណាំសាកវប្បកម្ម សម្រេចបាន ៥៥,៧៩៦ហិកតា ស្មើនឹង ១០១.៥១ភាគរយ នៃផែនការ ៥៤,៩៦៦ហិកតា។ -ដំណាំឧស្សាហកម្ម សម្រេចបាន ៧៨២,៩៥៨ហិកតា ស្មើនឹង ៩៨.៥៣ភាគរយ ៨១៩,៦២៩ហិកតា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)