Register Already an agent ? Login

វឌ្ឍភាពគម្រោងសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ សម្រេចបានជិត ៨០% តម្លៃ ១.៤លានដុល្លារ

ត្បូងឃ្មុំ៖ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារដ៏ធំ និងទំនើបថ្មីស្រឡាង មានកម្ពស់ ៤ជាន់ ទំហំ ៤,១៣៧ម៉ែត្រក្រឡា សាងសង់លើផ្ទៃដីទំហំ ១៣,២២៩ម៉ែត្រក្រឡា តាមគម្រោងនឹងសាងសង់រួចជាស្ថាពរនៅចុងឆ្នាំ២០២១នេះ ដោយគ្រោងចំណាយទឹកប្រាក់អស់ប្រមាណ ១.៤លានដុល្លារ សម្រេចបានជិត ៨០ភាគរយ។ បើតាមរដ្ឋបាលខេត្តត្បូងឃ្មុំ។

បើតាមរដ្ឋបាលខេត្តត្បូងឃ្មុំបានបន្តឱ្យដឹងទៀតថា លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ទីរ/អង្គភាពជំនាញជុំវិញខេត្ត ចុះពិនិត្យដោយផ្ទាល់ការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។

នាកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ឱ្យដឹងថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារនេះ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈ លោក ជា សុផារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តត្បូងឃ្មុំ ដែលមានតម្លៃរហូតដល់ ១.៤លានដុល្លារ បំពាក់ដោយបរិក្ខារទំនើបៗ កំពុងដំណើរការសាងសង់បានជិត ៨០ភាគរយហើយ ដែលគ្រោងបញ្ចប់ការសាងសង់នាអំឡុងចុងឆ្នាំ២០២១ខាងមុខនេះ។

សូមរម្លឹកថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៦មកម្ល៉េះ៕

ដោយ៖ មឿន​ ឌីណា (Moeun Dyna)