Register Already an agent ? Login

រដ្ឋបាលខណ្ឌច្បារអំពៅ នឹងធ្វើផ្លូវទទឺង ៣០ម៉ែត្រ ពីភូមិអូរអណ្តូង ទៅអូរអណ្តូង១ ក្នុងសង្កាត់ព្រែកប្រា

ភ្នំពេញ៖ រដ្ឋបាលខណ្ឌច្បារអំពៅ នឹងស្ថាបនាផ្លូវថ្មី ១ខ្សែ ដែលមានទទឹងប្រវែង ៣០ម៉ែត្រ តភ្ជាប់ចាប់ពីចុងផ្លូវបេតុងដែលមានស្រាប់ក្នុងភូមិអូរអណ្តូង១ រហូតដល់ប្រឡាយព្រែកប្រា ក្នុងភូមិអូរអណ្តូង នៃសង្កាត់ព្រែកប្រា។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌច្បារអំពៅ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌច្បារអំពៅ បានឱ្យដឹងថា ក្រុមការងាររដ្ឋបាលខណ្ឌនឹងចុះវាស់វែងកំណត់អ័ក្យផ្លូវខាងលើនៅថ្ងៃទី១៧ ខែកញ្ញានេះ និងបានស្នើឱ្យប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតក្នុងគម្រោងស្ថាបនានេះ ឱ្យចូលរួមសហការជាមួយក្រុមការងារក្នុងការបោះបង្គោល និងស្ម័គ្រចិត្តរុះរើរបង ដែលបានសង់លើដីចំណីផ្លូវ។

បើតាមសេចក្ដីជូនដំណឹងខាងលើបានបញ្ជាក់ គម្រោងស្ថាបនានេះ ធ្វើឡើងដើម្បីបម្រើប្រយោជន៍សាធារណៈ ស្របតាមប្លង់គោលប្រើប្រាស់ដីធ្លីថ្នាក់ខណ្ឌ និងប្លង់គោលប្រើប្រាស់ដីធ្លីថ្នាក់រាជធានីភ្នំពេញឆ្នាំ២០៣៥៕

ដោយ៖ មឿន ឌីណា (Moeun Dyna)