Register Already an agent ? Login

នៅឆមាសទី១ ឆ្នាំ២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុប្រមូលចំណូលបានជាង ៤១លានដុល្លារ

ព្រះសីហនុ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលសរុបបានចំនួន ១៦៧,១៤៨,៦៦៧,០០០រៀល (ប្រមាណ ៤១លានដុល្លារ) នៅក្នុងឆមាសទី១ ឆ្នាំ២០២១ បានកើនឡើងប្រមាណ ១១ភាគរយ បើធៀបនឹងឆ្នាំ២០២០ សរុបចំនួន ១៤៧,៣៣៣,៣៩៨,០០០រៀល (ប្រមាណ ៣៦លានដុល្លារ)។ បើតាមរបាយការណ៍ របស់​កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

នៅក្នុងរបាយការណ៍ខាងលើបានបន្តថា ប្រាក់ចំណេញ ដែលកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបាននៅក្នុងឆ្នាំ២០២១ សរុបចំនួន ៥០,៨៨១,១៧៤,០០០រៀល (ប្រមាណ ១២.៧លានដុល្លារ) កើនឡើង ៨១ភាគរយ បើធៀបនឹងឆ្នាំ២០២០ សរុបចំនួន ៩,១៦០,៥១៩,០០០រៀល (ប្រមាណ ២លានដុល្លារ)។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពុងផែសមុទ្រទឹកជ្រៅអន្តរជាតិតែមួយគត់ ក្នុងប្រទេសកម្ពុជា ស្ថិតនៅក្នុងខេត្តព្រះសីហនុ ដែលជាច្រករបៀងសេដ្ឋកិច្ច ភាគខាងត្បូងរវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ បើតាមការបញ្ជាក់ នៅក្នុងរបាយការណ៍ដដែល៕

ដោយ៖ មឿន ឌីណា (Mouen Dyna)