Register Already an agent ? Login

ខេត្តកំពង់ឆ្នាំង ទទួលបានគម្រោង អគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ៦០មេហ្គាវ៉ាត់ តម្លៃជិត ៣៨លានដុល្លារ

កំពង់ឆ្នាំង៖ អគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ៦០មេហ្គាវ៉ាត់ (សូឡា) តម្លៃ ៣៧,៤ដុល្លារ នៅខេត្តកំពង់ឆ្នាំង នឹងបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗនេះ។ បើតាមការថ្លែងរបស់ លោក អ៊ុក រស់ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពង់ឆ្នាំង បានបន្តថា គម្រោងនេះនឹងត្រូវសាងសង់ក្នុងរយៈពេលជាងមួយឆ្នាំកន្លះ នៅស្រុកទឹកផុស ជិតព្រំដែនស្រុកសាមគ្គីមានជ័យនៅភាគអាគ្នេយ៍។

ក្រុមហ៊ុន Prime Road Alternative (Cambodia) បានបញ្ចប់ដំណើរការដោះស្រាយផលប៉ះពាល់ ដែលពាក់ព័ន្ធនឹងអ្នកភូមិ និងជុំវិញការព្រួយបារម្ភអំពីការខូចខាតដំណាំនៅតំបន់ជុំវិញនោះហើយ។ បើតាមការថ្លែងបន្តរបស់ លោក អ៊ុក រស់ បានបញ្ជាក់ឱ្យដឹង «ទោះបីជាយ៉ាងក៏ដោយ ក៏មិនទាន់អាចបញ្ជាក់ពីពេលវេលាជាក់លាក់ ក្នុងការបើកការដ្ឋានសាងសង់គម្រោងនេះនៅឡើយទេ»។

ក្រុមហ៊ុន នឹងលក់ថាមពល ដែលបង្កើតដោយកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ ដល់ក្រុមហ៊ុនអគ្គិសនីរដ្ឋកម្ពុជា (EDC) ដើម្បីផ្គត់ផ្គង់បណ្តាញអគ្គិសនី និងចែកចាយអគ្គិសនីនៅទូទាំងប្រទេសជា ពិសេសតំបន់ដែលខ្វះថាមពល។ បើតាមការបន្ថែមរបស់ ប្រធានមន្ទីរដដែល លោក អ៊ុក រស់ បានបន្ថែមថា កាលពីដើមឆ្នាំកន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Prime Road Alternative។

បើតាម ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពង់ឆ្នាំង បាន​ឱ្យដឹងទៀតថា ខេត្តកំពង់ឆ្នាំងបានទទួលគម្រោងថាមពលពន្លឺព្រះអាទិត្យជាបន្តបន្ទាប់ ដោយសារទីតាំងភូមិសាស្ត្រអំណោយផល ដែលទទួលបានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ហើយយើងមានបណ្តាញអគ្គិសនីចំនួនពីរ ដើម្បីបញ្ជូនអគ្គិសនីទៅបណ្តាញអគ្គិសនីជាតិ៕

ប្រពភ៖ គេហទំព័រអចលនទ្រព្យអាស៊ី

ដោយ៖ មឿន ឌីណា (Moeun Dyna)