Register Already an agent ? Login

ផ្លូវ ១ខ្សែប្រវែងជិត ៤គីឡូម៉ែត្រ អាជ្ញាធរខេត្តឧត្ដរមានជ័យ បើកការដ្ឋានជួសជុលក្រាលកៅស៊ូ DBST

ប៉ៃលិន៖ អាជ្ញាធរខេត្តឧត្ដរមានជ័យ បានបើកការដ្ឋានជុលក្រាលផ្លូវកៅស៊ូ DBST ១ខ្សែប្រវែង ៣,៦០០ម៉ែត្រ ដោយពង្រីកទទឹងសងខាង ២ម៉ែត្រ សរុប ៤ម៉ែត្រ។ បើតាមទំព័រហ្វេសប៊ុករដ្ឋបាលខេត្តប៉ៃលិន បានបន្តឱ្យដឹងថា ផ្លូវនេះ នឹងរៀបចំខឿនបេតុងសងខាងចិញ្ចើមផ្លូវប្រវែង ៧,២០០ម៉ែត្រ ចាប់ពីរង្វង់មូលជ័យវរ្ម័នទី៧ កាត់តាមភូមិឈូក មុខវត្តប្រាសាទរាជាសំរោង មុខផ្សារសំរោង ឆ្ពោះទៅកាន់វង្វង់មូលព្រះកេស្វរៈ ស្ថិតក្នុងសង្កាត់ សំរោងក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ទោះបីជាខណៈពេលនេះជំងឺកូវីដ-១៩ នៅតែបន្តរីករាលដាលទូទាំងសាកលលោក ក៏ដូចជាសហគមន៍ នៃប្រទេសកម្ពុជា ក៏ដោយក្នុងនាមអាជ្ញាធរខេត្ត ក៏មិនអាចភ្លេចនូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ក៏ដូចជាភ្លើងបំភ្លឺផ្លូវជូនបងប្អូនប្រជាពរដ្ឋធ្វើដំណើរតាមដងផ្លូវផងដែរ។ បើតាមការថ្លែងរបស់ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ។

អញ្ជើញជាអធិបតីភាព បើកការដ្ឋានជួសជុលខាងលើ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ លោក ប៉ែន កុសល្យ បានថ្លែងបញ្ជាក់ «ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបណ្តាញផ្លូវថ្នល់ត្រូវបានអភិវឌ្ឍរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃទាំងនេះ ក្រោមការដឹកនាំ របស់សម្តេច តេជោ ហ៊ុន សែន»។

នាឱកាសនោះ លោក អភិបាលខេត្តប៉ៃលិន បានអំពាវនាវ និងក្រើនរម្លឹកទៅដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីចូលរួមទប់ស្កាត់នូវការឆ្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព សូមឱ្យប្រជាពលរដ្ឋគ្រប់រូបចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «បីកុំ និង បីការពារ»ជាប់ជាប្រចាំ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)