Register Already an agent ? Login

អភិបាលខេត្តកោះកុង មោឃៈភាព រាល់លិខិតទិញ លក់ ផ្ទេរកម្មសិទ្ធិដី ក្នុងតំបន់ការពារធម្មជាតិ ដែលចេញដោយ ឃុំ សង្កាត់

កោះកុង៖ លោក ស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ចាត់ទុកការចុះហត្ថលេខាដោយ ឃុំ សង្កាត់ លើលិខិតដែលជា ឯកសារដីធ្លីមួយចំនួនដូចជា លិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់និងប្រើប្រាស់ដី លិខិតទិញលក់ដីរដ្ឋ និងការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ដែលធ្វើឡើងក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំងអស់ នៅខេត្តកោះកុង ជាមោឃៈ។ បើតាមលិខិតចុះថ្ងៃទី២៤ មិថុនា ឆ្នា២០២១។

នៅក្នុងលិខិតរបស់ ​អភិបាលខេត្តកោះកុង បានបញ្ជាក់ ដោយចេញបទបញ្ជាឱ្យមន្រ្តីរដ្ឋបាលឃុំ សង្កាត់ បញ្ឈប់ការចុះហត្ថលេខាទទួលស្គាល់ លើឯកសារដីធ្លីខាងលើ បើនៅតែបន្ត រាជរដ្ឋាភិបាលនឹងចាត់វិធានការធ្ងន់ធ្ងរតាមផ្លូវច្បាប់ទាំងលើម្ចាស់ដី និងលើមន្រ្តីនោះ។

ឯកសារដែលបានរៀបរាប់ខាងលើ ដែលធ្លាប់បានចុះហត្ថលេខារួចហើយ ក៏នឹងត្រូវបដិសេធ និងទុកជាមោឃៈទាំងអស់ផងដែរ។ បើតាមការបញ្ជាក់បន្តរបស់ លោក ស្រី មិថុនា ភូថង បានបន្ថែមថា អភិបាលក្រុង ស្រុក ក៏នឹងត្រូវចាត់វិធានការយ៉ាងម៉ឺងមាត់លើមន្រ្តីរដ្ឋបាលឃុំសង្កាត់ ពោលគឺហាមមិនឱ្យពួកគាត់បន្តចុះហត្ថលេខាលើឯកសារដូចដែលបានរៀបរាប់ខាងលើទៀតទេ៕

ដោយ៖ មឿន ឌីណា