Register Already an agent ? Login

CDC បានអនុម័តឱ្យក្រុមហ៊ុនចំនួន៣ ធ្វើរោងចក្រកាត់ដេរ នៅភ្នំពេញ-កណ្ដាល និងតាកែវ ទុនវិនិយោគសរុប ១៤,៩លានដុល្លារ

ភ្នំពេញ៖​ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន៣ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន J.A.K GARMENT CO., LTD ទីតាំងវិនិយោគស្ថិតនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,០៥៣កន្លែង។

២-គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន PREMIER TECH GARMENT (CAMBODIA) CO., LTD ទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៤,៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៧៤៨កន្លែង។

៣-គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ភួយ ស្រោមពូក និងស្រោមខ្នើយ របស់ក្រុមហ៊ុន CHANCO TEXTILES (CAMBODIA) CO., LTD ទីតាំងវិនិយោគស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៨,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤២៤កន្លែង៕

ដោយ៖ Moeun Dyna