Register Already an agent ? Login

ច្រកព្រំដែនអន្តរជាតិម៉ឺនជ័យ-តិនណាម បានបើកជាបណ្ដោះអាសន្ន ដើម្បីសម្រួលការដោះដូរទំនិញ

ការតម្លើងកម្រិតច្រកទ្វារព្រំដែនកម្ពុជា-វៀតណាមនេះ គឺដើម្បីបង្ករភាពងាយស្រួល និងលើកកម្ពស់ដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែន ការផ្លាស់ប្តូរទំនិញកសិផលនៅតំបន់ព្រំដែន ក៏ដូចជាការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីទាក់ទាញវិនិយោគិនក្នុង និងក្រៅតំបន់ ហើយនិងពង្រឹងជំរុញកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាព។ បើតាមថ្លែងបន្តរបស់ លោក ជា  សុមេធី។

នៅក្នុងពិធីខាងលើ ដែលធ្វើឡើងនាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ លោក អភិបាលខេត្តព្រៃវែង បានណែនាំដល់មន្ត្រីប្រចាំការនៅតាមច្រកទ្វារអន្តរជាតិនេះត្រូវតែបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ដែលត្រូវអនុវត្តឱ្យបាននូវវិធានការ ៣ ការពារ ៣កុំ ដើម្បីបង្កាទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺកូវីដ-១៩ រវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ មានទីតាំងភូមិសាស្ត្រខាងកើតទល់នឹងស្ទឹង ឆ្លងស្ពានថ្មជាប់នឹងប៉ុស្តិ៍ ៨៣៣ ស្ថិតនៅក្នុង ភូមិតាំងណាម ឃុំតឹងប៊ិន ស្រុកតឹងបៀង ខេត្តតៃនិញ ប្រទេសវៀតណាម មានគោលខ័ណ្ឌសីមាទន្លេព្រំដែន ចែកដាច់ពីគ្នា ដោយយកខ្សែទឹកពាក់កណ្តាលម្ខាងម្នាក់ជាខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។

ច្រកទ្វារព្រំដែន​ម៉ឺនជ័យ មាន​ទីតាំងនៅ​ក្នុងស្រុក​កំចាយមារ ខេត្តព្រៃវែង ជាប់​ច្រកទ្វារ​តំបន់​ព្រំដែន​ តឺនណាម ខេត្ត​តៃនិញ ប្រទេស​វៀតណាម​។ ច្រកទ្វារ​នេះ​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ដំឡើង​ពី​កម្រិត​ច្រកទ្វារ​តំបន់ ទៅជា​ច្រកទ្វារព្រំដែន-អន្តរជាតិ កាលពី​ខែមេសា ឆ្នាំ​ ២០១៤​។ ចំណែក​ភាគី​វៀតណាម​បាន​ឯកភាព និង​បំពេញ​នីតិវិធី​ផ្ទៃក្នុង​រួចរាល់​ក្នុង​ការប្រែក្លាយ​ច្រក​តឺនណាម​ទៅជា​ច្រកទ្វារ​អន្តរជាតិ កាលពី​ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ​២០១៩​។

សង់សំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ឋនានា សម្រេចបានមួយចំនួន រួមមាន៖ អគារទីស្នាក់ការត្រួតពិនិត្យបណ្តោះអាសន្នចំនួន ១អគារ ស្មើនឹង ៦បន្ទប់ អគារទីស្នាក់ការត្រួតពិនិត្យជាសំណង់រឹងមាំ ចំនួន ២អគារ ស្មើនឹង ១៤បន្ទប់ សាងសង់ខ្លោងទ្វាររូបប្រាសាទអង្គរវត្ត ចំនួន១ អគារស្នាក់នៅចំនួន ១អគារ ស្មើនឹង ៧បន្ទប់ ផ្ទះបាយចំនួន ១អគារ ប៉ុស្តិ៍ត្រួតពិនិត្យចំនួន១ ផ្លូវសម្រាប់ចរាចរចេញចូលចំនួន ២ខ្សែ និងហេដ្ឋារចនាសម្ព័ន្ឋផ្សេងៗ៕

ដោយ៖ Moeun  Dyna