Register Already an agent ? Login

គម្រោងស្ថាបនាផ្លូវ និងខឿនសួនច្បារកណ្តាលថ្នល់ប្រវែងជាងជិត ៧គ.ម នៅខេត្តព្រះសីហនុបានរួចរាល់ហើយ

លោក វង់ សំអាត មេបញ្ជាការរងកងវិស្វកម្មតេជោ ហ៊ុន សែន មានប្រសាសន៍ឱ្យដឹងថា ផ្លូវនេះគឺមានលក្ខណៈពិសេស ដែលមានទំហំផ្លូវធំ គឺមានផ្លូវ ៣គន្លងទៅ និង ៣គន្លងមក ដែលអាចឱ្យរថយន្តកុងតឺន័រ ដែលមានខ្នាតវែងបំផុត អាចបត់បញ្ច្រាសគ្នាបាន ។ លោក បានបញ្ជាក់ «ការបង្កើតឱ្យមានខ័ណ្ឌចែកពុះទ្រូងផ្លូវនេះ នឹងអាចកាត់ បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍និងបង្កើនសោភ័ណភាពរបស់ផ្លូវបន្ថែមទៀត»។

ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុងនៃខេត្តព្រះសីហនុ ត្រូវបានស្ថាបនាឡើងវិញទាំងស្រុងបន្ទាប់ពីទទួលរងការខូចខាត ដោយសារ កំណើននៃការអភិវឌ្ឍយ៉ាងគំហុក និងគ្រោះទឹកជំនន់នាពេលកន្លងមកក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ។

គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនេះ បានប្រែក្លាយក្រុងព្រះសីហនុឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ចជាពិសេស ធានាបាននូវគុណភាពរឹងមាំអាចប្រើប្រាស់បានយូរអង្វែង។

លោក វង់ សំអាត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមថែរក្សាសមិទ្ធផលទាំង អស់នេះ ដូចជាកុំចតឡានលើផ្លូវ កុំអូសម៉ូតូនិងជិះម៉ូតូឆ្លងកាត់សួនពុះខ័ណ្ឌចែកទ្រូងផ្លូវ កុំជិះបញ្ច្រាសទិស ដែលឈានទៅកើតមានគ្រោះថ្នាក់ដល់អាយុជីវិត៕

ដោយ៖ MoeunDyna