Register Already an agent ? Login

លោកវ៉ី សំណាង៖ ខេត្តកំពង់ស្ពឺចាប់ផ្ដើមមានសក្ដានុពល និងអភិវឌ្ឍទៅមុខ បើទោះកូវីដ-១៩ នៅជាធរមានក្ដី

កំពង់ស្ពឺ៖ បច្ចុប្បន្នជំងឺកូវីដ-១៩ នៅជាធរមានក្ដី ក៏ខេត្តកំពង់ស្ពឺនៅតែកំពុងដំណើរការអភិវឌ្ឍ ក្នុងនោះមានរោងចក្រ សហគ្រាស តំបន់ឧស្សាហកម្ម តំបន់ទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍ដ៏សម្បូរបែប វិស័យសំណង់ និងអចលទ្រព្យយ៉ាងច្រើនកៅនៅតែបន្តឥតអាក់ឡើយ។ ជាមួយគ្នានេះ ​ខេត្ត​មាន​តំបន់​ដាំ​ដុះ​ដំណាំ​កសិកម្ម និង​កសិឧស្សាហកម្ម​ច្រើន សម្រាប់​បម្រើឱ្យ​ផលប្រយោជន៍​នៃ​ការនាំចេញ។ បើតាមការឡើងរបស់ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង កាលពីថ្មីនេះ។

លោក អភិបាលខេត្តកំពង់ស្ពឺបានថ្លែងបន្តថា ជាខេត្ត Central មួយដែលគម្រោងហេដ្ឋារចចនាសម្ព័ន្ឋធំៗថ្នាក់ជាតិសុទ្ឋតែឆ្លងកាត់ខេត្តនេះ ដូចជាផ្លូវជាតិលេខ៣ លេខ៤ លេខ៤១ លេខ៥១ ផ្លួវល្បឿនលឿនភ្នំពេញ ព្រះសីហនុជាដើម។

បច្ចុប្បន្ន គម្រោងអភិវឌ្ឍន៍សំណង់ និងអចលនទ្រព្យ ហើយនិងគំរោងអភិវឌ្ឈន៍ជាច្រើនទៀតដូចជា គម្រោងសាងសង់រមណីយ  ដ្ឋានលំហែរកាយលំដាប់អន្តរជាតិតម្លៃ ៥០០លានដុល្លារ នៅតែដំណើរការទៅមុខ ពោលគឺមិនបានផ្អាកដោយសារវិបត្តិជំងឺកូវីដ-១៩ឡើយ។ បើតាមការបញ្ជាកល់របស់ លោក វ៉ី សំណាង បានអះអាងថា ក្រោយពេល​វិបត្តិ​ជំងឺ​នេះ​បញ្ចប់​នៅ​កម្ពុជា និង​នៅតាម​បណ្តា​ប្រទេស​នានា ខេត្តកំពង់ស្ពឺ​នឹង​ទាក់ទាញ​ក្រុមហ៊ុន​អន្តរជាតិ​ជាច្រើន​ទៀត​ចូលមក​វិនិយោគ។

បើតាម អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងឱ្យដឹថាទៀតថា ក្រុមហ៊ុនបរទេស​ មកពីប្រទេសសឹង្ហបុរី ហុងកុង និងក្រុមហ៊ុនមកពីប្រទេសស្វីស កំពុងរៀបចំផែនការមេដើម្បីអភិវឌ្ឍគម្រោងរមណីយដ្ឋានទេសចរណ៍បែបអេកូទេសចរណ៍ លំដាប់ពិភពលោក ដែលគ្រោងបោះទុនវិនិយោគ ៥០០លានដុល្លារ។ លោក បញ្ជាក់ «ទាក់ទងនឹងរមណីយដ្ឋានលំដាប់ពិភពលោកនេះ ស្ថិតនៅទីតាំងស្ថិតនៅព្រំប្រទល់ស្រុកភ្នំស្រួស និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ»។

គម្រោងនេះ ស្ថិតនៅលើផ្ទៃដី ១៩០ហិកតា បាននឹងកំពុងមានវឌ្ឍនភាពឆ្ពោះទៅមុខ បច្ចុប្បន្នក្រុមហ៊ុនកំពុងរៀបចំចុះបញ្ជីរបណ្ណកម្មសិទ្ឋដីធ្លី រៀបចំផែនការមេអភិវឌ្ឍន៍ និងរៀបចំនិតិវិធីស្នើសុំទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។ បើតាមការថ្លែងបន្ថែមរបស់ លោក វ៉ី សំណាង ថា ​គម្រោងនេះ​នឹង​រួមចំណែក​អភិវឌ្ឍន៍​ខេត្តកំពង់ស្ពឺ ដែល​គេ​ទៅ​ហួស មក​ហួស ប៉ុន្តែ​បច្ចុប្បន្ន​ខេត្ត​នេះ ​កំពុងមាន​ការអភិវឌ្ឍ​យ៉ាង​លឿន​លើ​វិស័យ​ទេសចរណ៍ សំណង់ អចលនទ្រព្យ តំបន់ឧស្សាហកម្ម​ជាដើម។

គម្រោង​ មជ្ឈមណ្ឌល​កម្សាន្ត​ដ៏​ធំ​​មួយ​នេះ​ នឹងអាច​ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ និង​បង្កើន​ចំណូល​សេដ្ឋកិច្ច​ជាតិ​ ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ​តាមរយៈ​ការ​ផ្តល់​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​រាប់ពាន់​កន្លែង​។ បើតាមការលើកឡើងរបស់ លោក អភិបាលខេត្តដដែល៕

ដោយ៖ Moeun  Dyna