Register Already an agent ? Login

ដែនជម្រកសត្វព្រៃស្រែពកមានផ្ទៃដីជិត ៤សែនហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រកោះញែក ខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ ដែនជម្រកសត្វព្រៃស្រែពកមានផ្ទៃដីទំហំ ៣៧២ ៩៧១ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រកោះញែក ខេត្តមណ្ឌលគិរី។ ដែនជម្រកសង្វព្រៃកោះញែកជាតំបន់ព្រៃរបោះដ៏ធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។ បើតាមការបញ្ចាក់របស់ក្រសួងបរិស្ថាន។

ក្រសួងបរិស្ថានបានបន្តឱ្យដឹងថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន ដោយមានដៃគូសហការផ្នែកបច្ចេកទេសពីអង្គការ WWF បាននិងកំពុងការពារនិងអភិរក្សដែនជម្រកសត្វព្រៃនេះ។

បច្ចុប្បន្នដែនជម្រកសព្រៃស្រែពក មានវត្តមានសត្វមួយចំនួនដូចជា៖ សត្វខ្ទីង ខ្លារខិន ដំរី ឈ្លូស ប្រើស ជ្រូកព្រៃ មាន់ព្រៃ ស្វា ក្ងោក និងប្រភេទសត្វផ្សេងៗទៀត។ បើតាការលើកឡើងឱ្យដឹងបន្តរបស់ក្រសួងបរិស្ថាន

តាមក្រសួងបានបន្ថែមឱ្យដឹងទៀតថា មានអនុផលព្រៃឈើផ្សេងៗទៀតដូចជា៖ ផ្សិត បន្លែ ផ្លែឈើផ្សេងៗដែលប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ការពារ ដែនជម្រកសត្វព្រៃស្រែពកនេះអាចអាស្រ័យផលបានជារៀងរាល់ឆ្នាំ៕

ដោយ៖ Moeun Dyna