Register Already an agent ? Login

៣ខែដើមឆ្នាំនេះ ផលិតផលកសិកម្ម ខេត្តស្វាយរៀង និងព្រៃវែង នាំចេញទៅវៀតណាមចំនួនជាង ១លានតោន

ស្វាយរៀង៖ រយៈពេល ៣ខែដើមឆ្នាំ២០២១ ការនាំចញផលិតផលកសិកម្ម ពីខេត្តស្វាយរៀង និងខេត្តព្រៃវែង របស់កម្ពុជា ទៅវៀតណាមមានចំនួន ១,០៩,៩២៥តោន។ យោងតាមរបាយការណ៍របស់ ប្រធានមន្ទីរកសិកម្មខេត្តទាំងពីរ។ ជាគ្នានេះ របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមមានចំនួន ១ ១៤៦ ៨៤៤តោន មកទល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។

បើតាមរបាយការណ៍ខាងលើ ដែល រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន ទទួលបាន ឱ្យដឹងថា មានផលិតផលដូចជា៖

ស្រូវចម្រុះ ១១៧ ៨៨៣តោន ដំឡូងមីស្រស់ចំនួន ២ ២៧១តោន ផ្លែស្វាយកែវរមៀតស្រស់ ៣៦ ១៥៩តោន និងអំពៅស្ក ១៤៦ ០៤១តោន សម្រាប់ខេត្តស្វាយរៀង។

សម្រាប់ខេត្តព្រៃវែងវិញ បាននាំស្រូវចេញសរុបចំនួន ៧០៧ ៤៣១តោន និងស្វាយកែវរមៀតបានចំនួន ៨៩ ៣៤០ តោន។

ចំពោះមធ្យោបាយដឹកជញ្ជូនឈ្មួញ បានប្រើប្រាស់រថយន្តធន់ធ្ងន់ និងទូកមានចំណុះពី ៥០ ទៅ ១០០តោន៕

ដោយ៖ Moeun Dyna