Register Already an agent ? Login

រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្ដើមធ្វើផ្លូវ និងច្រាំងទន្លេត្រើយខាងកើត ពីស្ពានព្រះមុនីវង្សចាស់ ដល់តំបន់អភិវឌ្ឍកោះនរា

ភ្នំពេញ៖ ការស្ថាបនាផ្លូវ និងច្រាំងទន្លេត្រើយខាងកើតអំពីបេតុង ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅទី២ រហូតដល់តំបន់អភិវឌ្ឍកោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នឹងចាប់ចាប់ផ្ដើមនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។ បើតាមការជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ។

នៅក្នុងសេចក្ដីជូនដំណឹងខាងលើ ដែលចុះហត្ថលេខាដោយ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានបបញ្ជាក់ថា «ការស្ថាបនាផ្លូវ និងច្រាំងទន្លែនេះ ដើម្បីលើកកម្ពស់សោភ័ណភាព​ការពារការបាក់ច្រាងទន្លេ ដោះស្រាយលំហូរចរាចរ និងសម្រាប់បម្រើឱ្យប្រយោជន៍សាធាណៈ»។

រដ្ឋបាលរាជធានីភ្នំពេញបាន ស្នើប្រជាពលរដ្ឋដែលពាក់ព័ន្ធនៅទីតាំងខាងលើ ដូច្នេះថា ដូច្នេះ ដើម្បីឱ្យការអនុវត្តគម្រោងស្ថាបនារចនាសម្ព័ន្ធសាធារណៈខាងលើ ដំណើរការទូទៅដោយរលូន ស្របតាមនប្រតិទិការងារដែលបានគ្រោងទុក រដ្ឋបាលរាជធានីភ្នំពេញ សូមឱ្យប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធនឹងជំណីផ្លូវទន្លេ ត្រង់ទីតាំងអនុវត្តគម្រោង ត្រូវបង្កលក្ខណៈងាយស្រួល និងផ្ដល់កិច្ចសហការដល់ក្រុមមន្រ្តីជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញ ពេលចុះធ្វើការងារនេះ៕

ដោយ៖​Moeun Dyna