Register Already an agent ? Login

គម្រោងស្ថាបនាផ្លូវ ក្រាលកៅស៊ូ និងក្រួសល្បាយខ្សាច់ភ្នំ ប្រវែងសរុបជាង ៨គ.ម នៅខេត្តត្បូងឃ្មុំ និងព្រៃវែង បានបញ្ចប់

ភ្នំពេញ៖ គម្រោងស្ថាបនាផ្លូវ ក្រាលកៅស៊ូ និងក្រួសក្រហមប្រវែងសរុបជាង ៨គីឡូម៉ែត្រ នៅខេត្តត្បូងឃ្មុំ និងព្រៃវែង បានបញ្ចប់ អន្តរក្រសួងបានចុះត្រួតពិនិត្យ និងវាយតម្លៃ ទទួលយក ដែលអនុវត្តដោយនាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភ័ស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។ បើតាមក្រសួងអភិវឌ្ឍន៍ជនបទ។

ក្រសួងអភិវឌ្ឃន៍បទ បានឱ្យដឹងថា គម្រោងស្ថាបនាផ្លូវចំនួន ២ខ្សែ មានដូចខាក្រោម៖

គម្រោងទី១ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ១ខ្សែ ប្រវែង ២.៤៦០ម៉ែត្រ កម្រាស់ ០,២០ ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមក្រាលក្រួសក្រហមទទឹងម្ខាងៗ ០,៥០ម៉ែត្រ សាងសង់លូមូលមុខមួយចំនួន ៤កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិពោធិ៍ស្រុក និងភូមិតាហៀវក្រោម ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

គម្រោងទី២ ការងារស្ថាបនាផ្លូវក្រាលល្បាយខ្សាច់ភ្នំចំនួន ០១ខ្សែ ប្រវែង ៦.០០០ ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,២០ម៉ែត្រ ទទឹងដីស ៨ម៉ែត្រ សាងសង់លូមូលមុខពីរចំនួន ១កន្លែង និងលូមូលមុខមួយចំនួន ៤កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ភ្ជាប់ពីភូមិកំរៀង ឃុំសេនារាជឧត្តម ស្រុកព្រះស្ដេច ទៅភូមិដង្កៀបក្តាម ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ក្រោយពីបានពិនិត្យផ្នែកបច្ចេកទេស គុណភាព និងសោភ័ណភាពសំណង់រួចមក គណៈកម្មការអន្ដរក្រសួង បានឯកភាពបញ្ចប់សុពលភាពគម្រោងតាមសំណូមពរ៕

ដោយ៖ MoeunDyna