Register Already an agent ? Login

រដ្ឋបាលខេត្តកំពង់ឆ្នាំង ចែកបណ្ណកម្មសិទ្ធិដីលក្ខណៈជាប្រព័ន្ធ និងមោឃៈភាពបណ្ណចាស់ ភូមិម៉ុងបារាំង និងភូមិធម្មយុត្តិ សង្កាត់ប្អេរ

រូបតំណាង

កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានជូនដំណឹង ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងមោឃៈភាពនៃបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៅភូមិម៉ុងបារាំង និងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។

នៅក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២១ ដែលចុះហត្ថលេខា ដោយ អភិបាលខេត្តកំពង់ឆ្នាំង លោក ឈូរ ចាន់ឌឿន ក្រោមដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មន្ទីររៀបចំដែនដី ខេត្តកំពង់ឆ្នាំង នឹងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ជូនដល់ម្ចាស់ក្បាលដី ដែលស្ថិតក្នុងភូមិខាងលើ ចាប់ពីថ្ងៃទី២៩-៣០ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅបរិវេណវត្តកាសេមរតនារាម (ហៅវត្តធម្មយុត្តិ) ក្នុងភូមិភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុង/ខេត្តកំពង់ឆ្នាំង។

ចំពោះបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី(បណ្ណស្លាប់មាន់) ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដីកន្លងមកក្នុងតំបន់នេះ នឹងត្រូវអស់សុពលភាពតាមផ្លូវច្បាប់ ចាប់ពីថ្ងៃចែកវិញ្ញាបនបត្រសំគាល់ម្ចាស់អចនវត្ថុ ខាងលើនេះតទៅ។ បើតាមការបញ្ជាក់របស់ រដ្ឋបាលបាលខេត្តកំពង់ឆ្នាំង។

សូមម្ចាស់ក្បាលដីស្ថិតនៅទីតាំងខាងលើ ដែលមានបណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចនវត្ថុ កន្លងមកមេត្តាយកបណ្ណទាំងនោះមកប្រគល់ឱ្យមន្ត្រីរដ្ឋបាលសូរិយោដី ដើម្បីទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីជំនួសវិញ ចាប់ពីថ្ងៃទី២៩-៣០ ខែមីនា ឆ្នាំ២០២១ ជាកំហិត។ បើតាមការបន្តរបស់រដ្ឋបាលខេត្ត បន្ថែមថា ចំពោះម្ចាស់បំណុលដែលបានបញ្ចាំ ឬហ៊ីប៉ូតែក ពាក់ព័ន្ធនឹងក្បាលដី ក្នុងតំបន់វិនិច្ឆ័យខាងលើ សូមយកបណ្ណទាំងនោះមកជូនមន្ត្រីរដ្ឋបាលសូរិយោដីធ្វើនិយ័តកម្ម ដើម្បីធានាប្រាក់របស់លោកអ្នក៕

ដោយ៖ Moeun Dyna