Register Already an agent ? Login

ការស្ថាបនាផ្លូវកៅស៊ូ និងក្រួសក្រហម ប្រវែង ១៧គីឡូម៉ែត្រ ក្នុងខេត្តត្បូងឃ្មុំ មន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទថា អាចទទួលយកបាន

ត្បូងឃ្មុំ៖ លោក ហួត សារឹម អនុរដ្ឋលេខាធិការ តំណាង រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង ទៅត្រួតពិនិត្យ និងវាយតម្លៃការងារស្ថាបនាផ្លូវ ពីរគម្រោង ទី១ផ្លូវក្រួសក្រហមប្រវែង ៩ ០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងទី២ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រវែង ៨២០០ម៉ែត្រ។ បើតាមក្រសួងអភិវឌ្ឍន៍ជនបទបញ្ជាក់ តាមការវាយតម្លៃពិនិត្យនេះ គណៈកម្មការអន្ដរក្រសួង បានសម្រេចឯកភាពទទួលយក ១០០ភាគរយ។

ក្រសួងបានបន្តថា គម្រោងទី១ ការងារស្ថាបនាផ្លូវក្រាលក្រួសក្រហមចំនួន ១ខ្សែ ប្រវែង ៩ ០០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ សាងសង់លូមូលមុខបីចំនួន ១កន្លែង លូមូលមុខពីរចំនួន ១១កន្លែង លូមូលមុខមួយចំនួន ៧កន្លែង ស្ថិតក្នុងភូមិបង្ហើរខ្លែង ឃុំត្រពាំងព្រីង ភូមិវាលអណ្តីក ឃុំគោកស្រុក និងភូមិជ័យសម្បត្តិ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ( វាយតម្លៃ ១០០ភាគរយ)។

គម្រោងទី២ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ខ្សែ ប្រវែង ៨ ២០០ ម៉ែត្រ ទទឹង ៦ម៉ែត និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិជាចជើង និងភូមិគោកស្រឡៅ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ៕

ដោយ៖ Moeun  Dyna