Register Already an agent ? Login

ព្រៃលិចទឹកមេគង្គ មានផ្ទៃដីសរុបជិត ៣ម៉ឺនគីឡូម៉ែតការ៉េ និងលាតសន្ធឹង ប្រវែងប្រមាណ ១៨០គីឡូម៉ែត

ភ្នំពេញ៖ តំបន់ទេសភាពព្រៃលិចទឹកមេគង្គគ្របដណ្ដប់លើផ្ទៃដីសរុបប្រមាណ ២៧.០០០គីឡូម៉ែតការ៉េ និងលាតសន្ធឹង ប្រវែងប្រមាណ ១៨០គីឡូម៉ែត តាមដងទន្លេមេគង្គ ចាប់ពីខេត្តក្រចេះ រហូតដល់ព្រំប្រទល់ឡាវ ជាតំបន់មួយក្នុងចំណោមតំបន់ដែលមានប្រ័ន្ធអេកូឡូស៊ីធម្មជាតិទំនាបទន្លេធំៗក្នុងតំបន់អាស៊ីអាគ្នេយ៍។ បើតាមការក្រសួងបរិស្ថាន។

ក្រសួងបរិស្ថានបានបន្តថា ការសិក្សាជីវៈចម្រុះទន្លេមេគង្គក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ឆ្នាំ២០០៦-២០០៧ បានបង្ហាញថាតំបន់នេះមានវត្តមាន ថនិកសត្វធំៗចំនួន ១១ប្រភេទ សត្វកង្កែបនិងល្មូន ៥៦ប្រភេទ រុក្ខជាតិ ៦៣៨ប្រភេទ និងប្រភេទត្រីដែលមានដើមកំណើតក្នុងស្រុកចំនួន ២២៣ប្រភេទ។

«តំបន់នេះ ជាតំបន់អេកូឡូស៊ីដែលផ្តល់ជាជម្រកធម្មជាតិដ៏សំខាន់សម្រាប់សត្វផ្សោតទន្លេមេគង្គនៅនៅសេសសល់»។ បើតាមការបញ្ជាក់​របស់ ក្រសួងបរិស្ថាន៕

ដោយ៖ Moeun Dyna