Register Already an agent ? Login

រដ្ឋាភិបាល អំពាវនាដល់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យទាំងអស់ បន្ធូរបន្ធយ លើកលែកផាកពិន័យ រយៈពេល ១ឆ្នាំ

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានអំពាវនាវឱ្យក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់ បន្ធូរបន្ថយលក្ខណ្ឌបង់រំលស់ លើកលែងផាកពិន័យ ហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋដែលបានទិញអចលនទ្រព្យវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា រយៈពេល ១ឆ្នាំ ដែលគិតចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ដល់ដំណាច់ខែមីនា ឆ្នាំ២០២២។ បើតាមសេចក្ដីប្រកាសរួមគ្នារបស់ក្រសួងសេដ្ឋកិច្ច និងធនគារជាតិកម្ពុជា ស្ដីពី «លទ្ធផលកិច្ចប្រជុំស្ដីពីបញ្ហាអចលនវត្ថុនៅកម្ពុជា»។

សេចក្ដីប្រកាសរួមគ្នារបស់ក្រសួងទាំងពីរចុះថ្ងៃទី២២ មីនា ឆ្នាំ២០២១ បានបន្តថា ការអំពាវនាវខាងលើ ដែលទទួលបានអនុសាសន៍ណែនាំពី សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន ថា «ក្នុងស្ថានភាពបច្ចុប្បន្ន នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរបស់ប្រជាពលរដ្ឋ»។

ក្រោយពីទទួលបាលអនុសាសន៍របស់ រាជរដ្ឋាភិបាលអន្តរក្រសួងបាន បានរៀបកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និពិភាក្សាពីបញ្ហាប្រឈមនៃវិស័យអចលនវត្ថុ ក្នុងបរិបទការរីករាលដាលជំងឺកូវីដ-១៩ និងវិធានការអនុគ្រោះផ្សេងៗដល់អ្នកទិញអចលវត្ថុក្នុងបុរី និងអគារសហកម្មសិទិ្ធនានា។ បើតាមសេចក្ដីប្រកាសខាងលើ បានបន្តថា ដើម្បីជួយដោះស្រាយបញ្ហាសម្ពាធហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋជាអ្នកទិញផ្ទះ និងខុនដូ អន្តរក្រសួង អំពាវនាវ និងលើកទឹកចិត្តដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់នៅកម្ពុជា៖

-ពិនិត្យពីលទ្ធភាពបន្ធូរបបន្ថយលក្ខណ្ឌបោះរំលស់ទៅតាមស្ថានភាពជាក់ស្ដែងរបស់អ្នកទិញ, -លើកលែងការផាកពិន័យចំពោះអ្នកទិញអចលនវត្ថុក្នុងបុរី និងអគារសហកម្ម​សិទ្ធិនានា ដែលមានការបង់ប្រាក់យឺតយ៉ាវតមការកំណត់, -មិនត្រូវមានបន្ទុកការប្រាក់ ឬជាប់ការពិន័យបន្ថែមចំពោះការយឺតយ៉ាវក្នុងកាតបង់ការប្រាក់រំលស់។

ក្រុមហ៊ុនទាំងអស់គួរដាក់ចេញនូវគោលនយោបាយគាំពារនានាដល់អតិថិជនលើការបង់រំលស់អចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា ហើយត្រូវអនុវត្តរហូតដល់ដំណាច់ខែមីនា ឆ្នាំ២០២២។ បើតាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសរបស់អន្តរក្រសួង៕

ដោយ៖ Moeun Dyna