Register Already an agent ? Login

សម្ដេច ហ៊ុន សែន សម្រេចយកមន្ទីរពេទ្យនគរទេព មានផ្ទៃដីទំហំ ១,៥០ហិកតា ព្យាបាលអ្នកជំងឺកូវីដ-១៩

ភ្នំពេញ៖ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន ​សែន បានសម្រេចយកមន្ទីរពេទ្យនគរទេព ព្យាបាលអ្នកជំងឺកូវីដ-១៩ ទីតាំងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានផ្ទៃដីទំហំ១ហិកតា ៥០អា ដែលមានអគារទំហំ ២៥,០០០ម៉ែត្រការ៉េ កំពស់៥ជាន់ មានប្រព័ន្ធទឹក ភ្លើងល្អ ដែលបំពាក់ដោយប្រព័ន្ធសទ្បា (solar) និងមានម៉ាស៊ីនភ្លើងបំរុងកម្លាំង ៣៥០KWA បំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិទៀតផង។ បើតាមទំព័រហ្វេសប៊ុក រអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង។

បើតាមទំព័រហ្វេសប៊ុករបស់ លោក ឃួង​ ស្រេង បាន នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីសម្ដច ហ៊ុន ណសែន បានអញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលំអស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋរួចហើយ សម្តេច បានបន្តដំណើរអញ្ជើញចុះទៅពិនិត្យមន្ទីរពេទ្យនគរទេព ដែលមានទីតាំងខាងលើ និងសម្រេចយកមន្ទីរពេទ្យនេះសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។

មន្ទីរពេទ្យនគរទេពអាចដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ ៥០០គ្រែ ដែលអាចរៀបចំទៅតាមតម្រូវការនៃផ្នែកផ្សេងៗដូចជា ផ្នែកសង្គ្រោះបន្ទាន់បាន ៨០គ្រែ និងផ្នែកជំងឺធម្មតាបាន ៤២០គ្រែ។ បើតាមការលើកឡើងឱ្យដឹងពីលោក ឃួង ស្រេង មន្ទីរពេទ្យនេះ ក៏មានបំពាក់គ្រឿងឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ផ្សេងៗតាមស្តង់ដារជាមន្ទីរពេទ្យសម្ពព និងព្យាបាលរោគស្ត្រីផងដែរ៕

ដោយ៖ Moeun  Dyna