Register Already an agent ? Login

ខេត្តសៀមរាប កម្ពុជា និងខេត្តហឺណាន ចិន បានចុះ MoU ផ្តោតលើវិស័យចម្បងចំនួន៥ ពិសេសវិនិយោគ

សៀមរាប៖ ខេត្តសៀមរាប កម្ពុជា និងខេត្តហឺណាន ចិន ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដោយផ្តោតលើការគាំទ្រ និងជំរុញលើវិស័យទេសចណ៍ អប់រំ កសិកម្ម ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ភាគីទាំងពីរ ដោយអនុលោមទៅតាមច្បាប់ និងគោលការណ៍អនុញ្ញាត នៃរដ្ឋាភិបាលប្រទេសទាំងពីរ។ បើតាមរដ្ឋបាលខេត្តសៀមរាប។

រដ្ឋបាលខេត្តសៀមរាបបានបន្តថា ភាគីនៃខេត្តទាំងពីរនឹងធ្វើការផ្លាស់ប្តូរទៅវិញទៅមកនូវដំណើរទស្សនកិច្ច ដើម្បីចែករំលែកបទពិសោធន៍ និងស្វែងយល់នូវប្រវត្តិសាស្រ្ត វប្បធម៌ ទេសចរណ៍ កសិកម្ម និងវិស័យផ្សេងៗទៀត ក្នុងគោលបំណងបង្កើនសមត្ថភាព ដល់មន្រ្តីរបស់ភាគីទាំងពីរឱ្យកាន់តែល្អប្រសើរ។

កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានបង្កើតទំនាក់ទំនងការទូតរវាង ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដោយបានព្រមព្រៀងគ្នាបង្កើតនូវអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីចំណងមិត្តភាព កិច្ចសហប្រត្តិបត្តិការអន្តរជាតិ និងការយោគយល់គ្នា ដើម្បីផ្សព្វផ្សាយ វប្បធម៌ អរិយធម៌ និងលើកកម្ពស់ការអភិវឌ្ឍវិស័យផ្សេងៗ ក្នុងខេត្តទាំងពីរ ឱ្យកាន់តែមានការរីកចម្រើន។ បើតាមរដ្ឋបាលខេត្តសៀមរាប។

រដ្ឋបាលខេត្តបានបន្ថែមថា ពិធីចុះហត្ថលេខា ចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងដោយ លោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាលខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីរដ្ឋបាលក្រុងសៀមរាម នាយករដ្ឋបាល នាយទីចាត់ការពាក់ព័ន្ធនៃសាលាខេត្ត សៀមរាបផងដែរ៕

ដោយ៖ Moeun Dyna