Register Already an agent ? Login

ក្រសួងរៀបចំដែនដីប្តូរទៅកន្លែងថ្មី ក្រសួងអភិវឌ្ឃន៍ជនបទចូលមកជំនួសកន្លែង

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ក្រសួងអភិវឌ្ឍជនបទ នឹងប្តូរទីស្ដីការទៅ អតីតទីស្ដីក្រសួងរៀបចំដែនវិញ ​ដែលស្ថិតនៅទីតាំងដីឡូតិ៍លេខ៧៧១-773 មហាវិថីព្រះមុនីវង្ស ខណ្ឌចម្ការមន រាជធានៅភ្នំពេញ។ បើតាមការជូនដំណឺងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។

បច្ចុប្បន្ន ក្រសួងអភិវឌ្ឍន៍ជនបទ  ស្ថិតនៅកាច់ជ្រុងផ្លូវលេខ១៦៩ និងមហាវិធីសហព័ន្ធរុស្ស៊ី សង្កាត់មិត្តភាព ខណ្ឌ៧ មករា រាជធានីភ្នំពេញ។

សូមបញ្ជាក់ ទីស្ដីការក្រសួងរៀបចំដែនដី បានប្តូរទៅទីតាំងថ្មី នៅខណ្ឌសែនសុខ ដែលស្ថិតនៅដីឡូតិ៍លេខ ២០០៥ ផ្លូវលេខ ៣០៧ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ហើយពិធីសម្ពោធជាផ្លូវការនឹងធ្វើឡើងនៅខែមេសា តាមការគម្រោងទុក។

គួររម្លឹកថាទីស្ដីការក្រសួងរៀបចំដែន បានចាប់ផ្ដើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ លើផ្ទៃដី៣ហិកតា។ សមិទ្ធផលថ្មីនេះ មានទំហំ ៥ម៉ឺនម៉ែត្រការ៉េ កម្ពស់ ៥ជាន់ ហើយបែងចែកជាពីរផ្នែក គឺអគារទីស្ដីការក្រសួង និងមន្ទីរពិសោធន៍។

សម្ដេច ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ថា សម្តេច បានសម្រេចយកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ ធ្វើជាពិធីសម្ពោធអគារថ្មីទីស្តីការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕

ដោយ៖ Moeun Dyna