Register Already an agent ? Login

ជប៉ុនផ្ដល់ជំនួយឥតសំណងជិត ៥សែនដុល្លារ សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ) ដែលមានវថវិកាសរុបចំនួន ៤៨៣,២០៤ដុល្លារ។ បើតាមការជូនដំណឹងរបស់ស្ថានទូត ជប៉ុនប្រចាំកម្ពុជា ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។

បើតាមការជូនដំណឹងរបស់ស្ថានទូតបានបញ្ជាក់ឱ្យដឹងថា ជំនួយនេះ ដោយផ្តោតទៅលើ សម្រាប់ការតម្លើងឧបករណ៍កែច្នៃកំប្លោកធ្វើជាជីវអេតាណុល នៅក្នុងមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ការសាងសង់អគារសម្ភព ១កន្លែងនៅក្នុងមណ្ឌលសុខភាពទួល ក្នុងខេត្តមណ្ឌលគិរី។

ស្ថានទូតបានបន្តទៀតថា ចំនួយនេះ ការសាងសង់អគារផ្នែកជំងឺសម្រាកពេទ្យ ១កន្លែង នៅក្នុងមណ្ឌលសុខភាពឆែបក្នុងខេត្តព្រះវិហារ ការផ្តល់រថយន្តគ្លីនិកចល័ត ១គ្រឿង ក្នុងខេត្តសៀមរាប និងការបំពាក់បរិក្ខារវិជ្ជសាស្រ្តនៅក្នុងគិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាម ក្នុងខេត្តព្រះសីហនុ។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងអង្គភាពទទួលជំនួយទាំង៥ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយរបស់ពួកគេ។ បើតាមការន្ថែមរបស់ស្ថានទូត បញ្ជាក់ទៀតថា រដ្ឋាភិបាលជប៉ុន ជឿជាក់ថាជំនួយឥតសំណងទាំងនេះ នឹងជួយកែលម្អគុណភាពជីវិតសម្រាប់ប្រជាជន នៅក្នុងទីតាំងគម្រោងនីមួយៗ៕

ដោយ៖ Moeun Dyna