Register Already an agent ? Login

លោក វ៉ី សំណាង៖ រោងចក្រចំនួន២០ នៅខេត្តកំពង់ស្ពឺ នឹងដាក់ឱ្យដំណើរការឆាប់ៗនេះ

កំពង់ស្ពឺ៖ រោងចក្រថ្មីចំនួន ២០ គ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខនេះហើយ បើទោះជំងឺកូវីដ-១៩ នៅជាធរមាននៅឡើយក្ដី។ បើតាមការថ្លែងឱ្យពី អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បញ្ជាក់ «កំពង់ស្ពឺដែលជាខេត្តឈនៅលំដាប់ថ្នាក់កំពូលក្នុងការទទួលបានគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មប្រចាំនៅកម្ពុជា នៅតែបន្តមានគម្រោងថ្មីៗចូលមកជាបន្តបន្ទាប់«។

ខេត្ដកំពង់ស្ពឺ ត្រូវការកម្លាំងពលកម្មជាច្រើននាក់នាពេលខាងមុខ បន្ទាប់ពីមានរោងចក្រសហគ្រាសជាច្រើនគ្រោងមកបណ្ដាក់ទុនវិនិយោគបន្ថែមទៀត។ បើតាមការបន្តរបស់ លោក វ៉ី សំណាង ថា តម្រូវការកម្លាំងពលកម្មដ៏ច្រើននាពេលខាងមុខនេះ ដោយសារតែវិនិយោគិនចិនជាច្រើនគ្រោងមកបណ្ដាក់ទុនវិនិយោគនៅខេត្ដនេះបន្ថែមទៀត ដែលជាកត្ដាធ្វើឱ្យខេត្ដខ្វះកម្លាំងពលកម្មជាច្រើនផងដែរ។

លោក ​អផិបាលខេត្តបានថ្លែងបន្តទៀតថា បច្ចុប្បន្ន នៅក្នុងខេត្ដកំពង់ស្ពឺ មានរោងចក្រសហគ្រាសសរុបចំនួន ៧៥០០រោងចក្រសហគ្រាស ហើយរោងចក្រសហគ្រាសធំៗមានប្រមាណ ៣៣៥រោងចក្រ។

លោក វ៉ី​នសំណាង ដែលបានថ្លែងប្រាប់គេហទំព័រអចលនទ្រព្យអាស៊ីកាលពីថ្មីៗនេះថា តាមរយៈមន្ទីរការងារ យើងមានរោងចក្រចំនួន៤៦ ដែលបានខ្វះកម្មករចំនួន ៧ពាន់នាក់ ដូច្នេះ ធ្វើឱ្យមានការលំបាកក្នុងការទាក់ទាញអ្នកវិនិយោគ ព្រោះរោងចក្រចំនួន ២០ថ្មីៗនៅទីនេះ យើងបានត្រូវធានាមានកម្មករសម្រាប់ធ្វើការ។

បើតាមគរហទំព័រខាងលើ ដែលបានស្រង់សំដី លោក អភិបាលខេត្តដដែលថា ការមកបណ្ដាក់ទុករបស់អ្នកវិនិយោគចិននេះ ដោយសារខេត្ដកំពង់ស្ពឺមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ជាពិសេសធនធានមនុស្សមានភាពអត់ធ្មត់ ស្មោះត្រង់ និងព្យាយាមលើការងារ ដែលធ្វើឱ្យទាក់ទាញការវិនិយោគបានយ៉ាងច្រើន។

លោក បានបញ្ជកា់ទៀតថា «អ្វីដែលសំខាន់ គឺខេត្តមានភាពអំណោយផលផ្នែកកត្តាភូមិសាស្ត្រ ងាយស្រួលក្នុងការដឹកជញ្ជូនផលិតពាក់កណ្តាល និងសម្រេចចេញទៅទៅកាន់ទីផ្សារអន្តរជាតិតាមរយៈផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់កំពង់ផែខេត្តព្រះសីហនុ»៕

ដោយ៖ MoeunDyna