Register Already an agent ? Login

រដ្ឋាភិបាលសម្រេចយកដីខេត្តកំពង់ស្ពឺ ១០ហិកតា ក្នុងស្រុកឱរ៉ាល់ បូជាសពអ្នកកើតកូវីដ-១៩

ភ្នំ​ពេញ៖ ផ្ទៃដីចំនួន ១០ហិកតា នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នឹងក្លាយជាកន្លែងបូជាសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩។ បើតាមការថ្លែងឱ្យដឹពីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក​ ម៉េត មាសភក្ដី បញ្ជាក់ថា បច្ចុប្បន្ន កំពុងមមាញឹកឈូសឆាយសាងសង់ទាំងយប់ទាំងថ្ងៃ។

ទីតាំងមូលដ្ឋានក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ គឺមានសុវត្ថិភាព និងជាជម្រើសល្អ ដោយសារទីនោះមិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ។ បើតាមការបន្តរបស់ លោក ម៉េត មាសភក្ដី បានបន្ថែមថាបច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំផ្ទៃដីទំហំប្រមាណ ១០ហិកតា និងឡជាបច្ឆាបច្ចេកទេសស្តង់ដារចំនួន៦ ដោយបាននឹងកំពុងសម្រុកធ្វើទាំងយប់ទាំងថ្ងៃផងដែរ។

បើតាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញដដែល ថា ក្រោយពីទទួលបានបទបញ្ជារបស់ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ ភ្លាមៗអាជ្ញាធរ និងជំនាញពាក់ព័ន្ធបានគិតគូរ ជ្រើសរើសទីតាំងសម្រាប់រៀបចំធ្វើជាកន្លែងបូជាសព អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅទីតាំងខាងលើ៕

ដោយ៖ Moeun Dyna