Register Already an agent ? Login

លោក ជាវ តាយ៖ គម្រោងវិនិយោគតូច ធំនៅតែមានសកម្មភាព បើទោះជំងឺសកលនៅជាធរមានក៏ដោយ

កំពត៖ ខណៈជំងឺកូវី-១៩ នៅជាធរមាន ក៏ប៉ុន្តែគម្រោងតូចធំកំពុងតែមានសកម្មភាពនៅឡើយ មិនមានការផ្អាកទេ។ បើតាមការថ្លែងបញ្ជាក់ របស់ លោក ​ជាវ តាយ អភិបាលខេត្តកំពត ថា ក្រៅពីវត្តមានអាគារពាណិជ្ជកម្មភ្លោះកប់ពពក កំពស់ ៤៥ជាន់ នៅកណ្តាលក្រុងកំពត ខេត្តនេះមានគម្រោងអាគារខ្ពស់កំពស់ ១៨ជាន់ និងជាង ២០ជាន់ជាច្រើនគម្រោងទៀត ដែលគម្រោងទាំងនោះបានអនុម័តរួចហើយ។

គម្រោងអាគារខ្ពស់ៗជាច្រើនកំពុងសាងសង់ ហើយចំនួនអាគារខ្ពស់សរុបមានប៉ុន្មាន របាយការណ៍ស្ថិតក្នុងដៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត។ បើតាមបន្តឱ្យដឹងរបស់ លោក ជាវ តាយ ដែលបានគេហទំព័រអចលនទ្រព្យអាស៊ី។

លោក អភិបាលខេត្តកំពត បានថ្លែងប្រាប់គេហទំព័រនេះថា បន្ថែមថា ទាក់ទងនឹងការហូរចូលរបស់អ្នកវិនិយោគជាតិ អន្តរជាតិបានមកវិនិយោគក្នុងខេត្តជាបន្តបន្ទាប់ ហើយខេត្តនៅតែបន្តទាក់ទាញគម្រោងវិនិយោគតូច ធំ ដែលបានចូលមកវិនិយោគកាន់តែច្រើន។ លោក ថា បញ្ចាក់ទៀតថា គម្រោងវិនិយោគតូច ធំ ដែលមាននាពេលកន្លងមកមិនបានផ្អាកសកម្មភាពនោះទេ។

គូសបញ្ជាក់ថា​ ខេត្តកំពតដែល ជាខេត្តជាប់មាត់សមុទ្រ រយៈពេលប៉ុន្មានចុងក្រោយនេះបានមានសន្ទុះ របស់វិនិយោគិនជាតិ និងអអន្តរជាតិ ដែលវិស័យនីមួយៗរបស់វិនិយោគិនបង្កើនសក្ដានុពល និងលើកស្ទួយមុខមាត់ខេត្តផងដែរ។ ជាមួយគ្នានេះដែរ គម្រោងធំៗដែលបានរដ្ឋាភិបាលបានអនុម័តកំពុងមានសកម្មភាពលេចចេញជារូបរាង និងមិនទាន់អនុម័តមួយចំនួនទៀត ដោយកំពុងពិនិត្យលើស្ថានភាព និងសិក្សានៅឡើយ៕

ដោយ៖ Moeun Dyna