Register Already an agent ? Login

រដ្ឋាភិបាលបានសម្រេច បង្កើត ៣៧ភូមិបន្ថែមទៀត តាមសំណើរបស់រដ្ឋបាលខេត្តក្រចេះ

ក្រចេះ៖ តាមសំណើរបស់ រដ្ឋបាលខេត្តក្រចេះ រាជរដ្ឋាភិបាលបានសម្រេចបង្កើតភូមិចំនួន ៣៧បន្ថែមទៀត​ ដែលស្ថិតនៅក្នុង ក្រុង​១ ស្រុក ៤រួមមាន៖ ស្រុកចិត្របុរី ស្រុកឆ្លូង ស្រុកសំបូរ ក្រុងក្រចេះ និងស្រុកព្រែកប្រសព្វ។ បើតាមការការប្រកាស ស្ដីពីការរបង្កើតភូមិ នៃខេត្តក្រចេះ របស់ក្រសួងមហាផ្ទៃ ដែលសម្ដេច ស ខេង ចុះហត្ថលេថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។

ភូមិចំនួនទាំង ៣៥ ដែលរដ្ឋាភិបាលសម្រេចឱ្យបង្កើតថ្មីរួមមានដូចខាងក្រោម៖

បង្កើត ភូមិពោធិ៍ បំបែកចេញពីភូមិព្រែកតាអា ឃុំបុសលាវ, បង្កើត ភូមិ១០៥ ចេញពីភូមិទ្រាប និងភូមិចំរើន ចេញពីភូមិខ្នាច នៃឃុំថ្មី ។ បង្កើត ភូមិល្អ ភូមិត្រពាំងទ្រាំង ភូមិភ្នំដែកភ្លើង ចេញពីភូមិកសាង នៃឃុំចង្ក្រង់ ។ បង្កើត ភូមិអូរគគី ចេញពីភូមិអញ្ចាញ នៃឃុំដារ, បង្កើត ភូមិអង្គ្រង ចេញពីភូមិអន្ទង់វៀន នៃឃុំកន្ទួត ភូមិទាំងអស់នេះក្នុងស្រុកចិត្របុរី។

ភូមិដែលស្ថិតក្នុងស្រុកឆ្លូង រួមមាន៖ បង្កើត ភូមិដង្ហិន បំបែកចេញពីភូមិឡាយទ្រៀក និងភូមិបល្ល័ង្គ ចេញពីភូមិស្រែទ្រៀក នៃឃុំដំរីផុស,  បង្កើត ភូមិបុស្សខ្នុរ ចេញពីភូមិព្រែកចំឡាក់ និងភូមិកញ្ឆរ នៃឃុំកញ្ឆរ, បង្កើត ភូមិកំពង់ដំរីចាស់ ចេញពីភូមិប្រម៉ា និងភូមិអូរទេវតា ចេញពីភូមិវាលកន្សែង នៃឃុំកំពង់ដំរី។

ភូមិដែលស្ថិតក្នុងក្រុងក្រចេះ រួមមាន៖ បង្កើតភូមិកាប៉ូ១ ចេញពីភូមិកប៉ូ និងបង្កើតភូមិអូរឫស្សី៣ ចេញពីភូមិអូរឫស្សី២ និងបង្កើតភូមិស្រែស្ដៅ១ ចេញពីភូមិស្រែស្ដៅ សង្កាត់អូរឫស្សី។

ភូមិដែលស្ថិតក្នុងស្រុកសំបូរ រួមមាន៖ បង្កើតភូមិអូរកណ្ដៀរ និងភូមិភ្នំខៀវ ចេញពីភូមិអូរព្រះ នៃឃុំអូរគ្រៀង, បង្កើតភូមិអូកន្រ្តែង និងភូមិសែនជ័យ ចេញពីភូមិទោង នៃឃុំរលួសមានជ័យ, បង្កើតភូមិបឹងចារ ចេញពីភូមិដំរែ និងភូមិឥន្ធជ័យ ចេញពីភូមិកំពង់រទេះ នៃឃុំបឹងចារ, បង្កើតភូមិត្រាដុំ ចេញពីភូមិវឌ្ឍនៈ និងភូមិតាងួន នៃឃុំវឌ្ឍនៈ។

ភូមិដែលស្ថិតក្នុងស្រុកប្រសព្វ ​រួមមាន៖ បង្កើតភូមិភ្ញារង ចេញពីភូមិជ្រោយបន្ទាយ និងភូមិអង្កញ់ ចេញពីភូមិខ្សាច់ទប់បង្កើតភូមិបឹងចារ ចេញពីភូមិស្រុកទេះ ភូមិអូគ្រញូង និងភូមិត្រពាងកោះ បំបែកចេញពីភូមិទួលព្រិច នៃឃុំជ្រោយបន្ទាយ, បង្កើតភូមិបូសទឹក ភូមិកំពែង និងភូមិអូរជ្រៃ ចេញពីភូមិព្រែប្រសព្វ និងបង្កើតភូមិតេជោសម្បទាន ចេញពីភូមិស្ទឹងធំ នៃឃុំចំបក់, បង្កើតភូមិអូរថ្មទោង ភូមិក្រឡាញ់ទ្រេត និងភូមិស៊ីទែន ចេញពីភូមិសោបក្រោម និងបង្កើតភូមិស្រែពពែ ចេញពីភូមិព្រែកជីក នៃឃុំសោប។

បើតាមសេចក្ដីប្រកាសដដែលបាន បញ្ជាក់ ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធរដ្ឋបាលភូមិបង្កើតថ្មី ត្រូវអនុលោមទៅតាមសេចក្ដីណែនាំលេខ ០០៤ សណន ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៦ របស់ក្រសួងមហាផ្ទៃ ស្ដីពីបែបបទ និតិវិធីការជ្រើសរើសមេភូមិ ការចូលកាន់តំណែង ការផ្លាស់ប្ដូរមេភូមិ ការតែងតាំងជំនួយការមេភូមិ និងតួនាទី ភារកិច្ច របៀបរបធ្វើការងាររបស់មេភូមិ៕

ដោយ៖ Moeun Dyna