Register Already an agent ? Login

អាជ្ញាធរខេត្តព្រះសីហនុពិន័យ បុរសម្នាក់ ២លានរៀល មិនអនុវត្តត្រឹមត្រូវតាមវិធានចត្តាឡីស័ក

ព្រះសីហនុ៖ អាជ្ញាធរខេត្ត្រះសីហនុ បានអនុវត្តការពិន័យអន្ដរការណ៍ ចំពោះបុរសម្នា្កក់ ចំនួន ២លានរៀល ដែលអនុវត្តន៍មិនត្រឹមត្រូវ ពេលដាក់ធ្វើចត្តាឡីសក័ (ក្នុងផ្ទះខ្លួនឯង) ហើយបានចេញដើរហើរចល័តច្រើនកន្លែង ក្នុងក្រុងព្រះសីហនុ។ បើតាមការទំព័រហ្វេសប៊ុក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុថ្ងៃទី៥ ខែមីនា នេះ។

លោក ​គួច ចំរើន បានបញ្ជាក់ « ជាមួយនឹង្ការពិន័យនេះ រដ្ឋបាលខេត្តព្រះសីហនុ បានព្រមានបន្ថែមពីវិធានការក្តៅបន្ត ក្នុងករណីមិនអនុត្តន៍ត្រឹមត្រូវពេលធ្វើចត្តាឡីស័ក»។

អភិបាលខេត្តបានបន្តឱ្យដឹងថា មន្ត្រី ដែលចុះផាកពិនយ័បានឱ្យដឹងថា បុរសខាងលើ ឈ្មោះ នូវ ចន្ថា មានអាស័យដ្ឋាននៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជាប់របងសាលារៀន ហ៊ុន សែនមិត្តភាពក្រុងព្រះសីហនុ។

មន្រ្តីដដែលថា បុរសនេះ ធ្វើការនៅក្នុងសណ្ឋាគារឯកជនមួយក្នុងក្រុងព្រះសីហនុ ជាអ្នកពាក់ពន្ធ័ដោយប្រយោលជាមួយនឹងអ្នកជំងឺកូវីដ-១៩ ដែលក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត ដាក់ឱ្យធ្វើចត្តាឡីស័ក ដោយខ្លួនឯងនៅក្នុងផ្ទះ។

ទាក់ទងជាមួយ ការធ្ចើចត្តាឡីស័កនេះដែរ កាលពីថ្មីនេះ សន្តិសុខម្នាក់ ដែលបានមើលការខុសត្រូវអ្នកអនុវត្តចត្តាឡី នៅសណ្ឋាគារសុខា ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ចាប់ខ្លួនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ជាប់ពាក់ពន្ធ័នឹងករណីជម្លៀសជនជាតិចិនចេញពីមណ្ឌលចត្តាឡីស័ក។ បើតាមទំព័រហ្វេសប៊ុក លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌដូនពេញ៕

ដោយ៖ Moeun Dyna