Register Already an agent ? Login

ការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករទៅទីផ្សារ ២៥ប្រទេស ២ខែដើមឆ្នាំ២០២១ មានចំនួន ១,៥លានតោន

ភ្នំពេញ៖ ការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២១ មានចំនួន ១ ៥៩៩ ៩២២,៣៧តោន មានការកើនឡើងចំនួន ៥៦៩ ៤៩៣,៨៨តោន ស្មើនឹង ៥៥,២៧ភាគរយ បើធៀបទៅនឹងឆ្នាំ២០២០ ដែលបាននាំចេញទៅកាន់គោលដៅចំនួន ២៥ប្រទេស។ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឺះភូតគាមអនាម័យ។

បើតាមរបាយការណ៍ខាងលើបានបន្តឱ្យដឹងដា ក្នុងចំណោមផលិតផលដែលបាននាំចេញទាំងអស់ មានផលិតផលមួយចំនួនបានទទួលបញ្ជាទិញបានច្រើនជាងគេ ដូចខាងក្រោម៖

១.ដំឡូងមីក្រៀមមានចំនួន ៨០២ ៤៥១,៥៦តោន, ២.ដំឡូងមីស្រាស់មានចំនួន ១៥៤ ៧៥០,០០តោន, ៣.ស្រូវចំនួន ២៨៧ ៨៥០,០០តោន (មិនបានឆ្លងកាត់ច្រកភូតគាមអនាម័យមានចំនួន ៥៥៩ ០៣៣តោន), ៤.គ្រាប់ស្វាយចន្ទីចំនួន ៧៩ ៤៧៣,៥១តោន។

៥.គ្រាប់ពោតក្រហមមានចំនួន ៧៨ ៨៥៦,១៤តោន, ៦.ផ្លែចេកស្រស់ចំនួន ៧៥ ៦៤៥,៥៧តោន, ៧.ផ្លែស្វាយស្រស់ចំនួន ៤៣ ៦៨០តោន, ៨.ម្ទេសស្រស់ចំនួន ៣២ ៤១៧,១២តោន, ៩.ដូងប្រេងចំនួន ៧ ១៧៦,៦៩តោន, ១០.កន្ទក់មានចំនួន ៦ ២៥០,០០តោន។

បើតាមរបាយការណ៍របស់អគ្គនាយដ្ឋានខាងលើបានបញ្ចាក់ ផលិតផលចំនួន ៣៣មុខផ្សេង ទៀតមានបរិមាណសរុបចំនួន ៣១ ៣៧១,២៥តោន៕

ដោយ៖ Moeun Dyna