Register Already an agent ? Login

CMAC ទទួលជំនួយពីជប៉ុនជិត ៧០ម៉ឺនដុល្លារ លើគម្រោងស្ដាហេដ្ឋារចនាសម្ព័ន្ធ និងបោសសម្អាតគ្រាប់បែកចង្កោម

ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានទទួលជំនួយពីជប៉ុនចំនួន ៦៨២.២៥០,៩១ ដុល្លារ សម្រាប់ការងារប្រតិបត្តិការរយ:ពេល ១ឆ្នាំ ២០២១-២០២២ លើគម្រោង ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញសម្រាប់ការបោសសម្អាតមីន នៅខេត្តបន្ទាយមានជ័យ និងកាបោសសម្អាតគ្រាប់បែកចង្កោម នៅខេត្តស្ទឹងត្រង។

លោក ហេង រតនា អគ្គនាយក CMAC និងប្រធានអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS)  ប្រចាំកម្ពុជា បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការ ភាពជាដៃគូរ រវាង CMAC និង JMAS នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ សម្រាប់គម្រោងទាំងពីរខាងលើ។

គម្រោងទាំង២នេះ ទទួលបានការគាំទ្រពីអង្គការ JMAS សម្រាប់ការអភិវឌ្ឍន៍សហគមន៍ ក្រោយបោសសំអាតគ្រាប់មីន និងគ្រាប់បែកចង្កោមរួចផងដែរ។ បើតាមការបញ្ជាក់ឱ្យដឹងពី អគ្គនាយក CMAC បន្តថា នេះជាឆ្នាំទី១ នៃគម្រោរយ:ពេល៣ឆ្នាំ ខែមីនា ឆ្នាំ២០២១ ដល់ខែកុម្ភ: ឆ្នាំ២០២៤! ។               

លោក ហេង រតនា អគ្គនាយក CMAC តំណាងឱ្យរដ្ឋាភិបាលកម្ពុជា បានសំដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ក៏ដូច លោក ទូតជប៉ុនប្រចាំនៅកម្ពុជា និងថ្នាក់ដឹកនាំអង្គការ JMAS ដែលបានខិតខំប្រឹងប្រែងដើម្បីជួយប្រជាជនកម្ពុជា ទោះបីជាក្នុងពេលវេលាដ៍លំបាកដោយសារជំងឺឆ្លងកូវីដ-១៩ ក៏ដោយ៕

ដោយ៖ Moeun  Dyna